Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក ៖ កម្ពុជា ស្ថិតក្នុង ប្រទេសដែលត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញនៅឆ្នាំនេះ និង ឆ្នាំក្រោយ

ភ្នំពេញ៖ បើទោះបីកំពុងរងនូវវិបិត្តយ៉ាងធ្ងន់ធ្ងរនៃជំងឹកូវីដ១៩ក្តី ក៏ របាយការណ៍របស់ ធនាគារពិភព ដែលបានចេញផ្សាយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច ចុងក្រោយសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកថ្មីៗនេះ បាន ព្យាករសេដ្ឋកិច្ច កម្ពុជាថា នឹងមានកំណើនឡើងវិញ ក្នុងរង្វង់៤ភាគរយ ក្នុងឆ្នាំ២០២១នេះ ហើយនឹងបន្តរីកលូត លាស់ ប្រមាណ ៥,២ភាគរយ ក្នុងឆ្នាំ២០២២។

ធនាគារពិភពលោក បានឱ្យដឹងថាកម្ពុជា ស្ថិតនៅ គឺជាប្រទេសមួយ ស្ថិតចំណោមបណ្តាប្រទេសក្នុងតំបន់ អាស៊ី បូព៌ានិងប៉ាស៊ីហ្វ៊ិក ដែល ត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។

របាយការណ៍ បច្ចុប្បន្នភាព សេដ្ឋកិច្ច ចុងក្រោយ របស់ ធនាគារ ពិភព (World Bank) បានឱ្យដឹងថា នៅទូទាំង តំបន់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក សន្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច នៅតែមាន ភាពខុសគ្នា ខ្លាំង នៅឡើយ ខណៈ សកម្មភាព សេដ្ឋកិច្ចកម្ពុជា នឹងកម្រើកឡើងវិញ នៅឆ្នាំនេះ និងឆ្នាំក្រោយ។ គេបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងនៅរក្សាកំណើន ៤ ភាគរយ នៅឆ្នាំនេះ ដូចការព្យាករណ៍របស់ខ្លួនកាលពីចុងឆ្នាំមុនដែរ។

សេដ្ឋវិទូជាន់ខ្ពស់ នៃ ធនាគារពិភពលោក លោកអាឌីត្យា ម៉ាទូ សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានឲ្យដឹងថា បច្ចុប្បន្ននេះ គឺជាងពេលណាៗទាំងអស់ ដែលពិភពលោក ត្រូវការកិច្ចសហប្រតិបត្តិការជា អន្តរជាតិទប់ទល់ ជំងឺរាតត្បាតកូវីដ១៩នេះ ដើម្បីគាំទ្រ សេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចឡើងវិញ ដោយភាពបៃតង។

គួបញ្ជាក់ថា ជាមួយគ្នានេះ លោកស្រី វិកតូរីយ៉ាក្វាក្វា ដែលជាអនុប្រធាន ធនាគារពិភពលោកប្រចាំតំបន់អាស៊ី បូព៌ានិង ប៉ាស៊ីហ្វ៊ិកបានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាត វីរុសកូវីដ១៩នេះ បានបង្អាក់ ការកាត់បន្ថយភាពក្រីក្រ និងបង្កើន វិសមភាពឡើងវិញ៕រក្សាសិទ្ធិដោយ៖CEN

×