តារាសម្តែង និងតារាបង្ហាញម៉ូតរាងស្វែលស៊ិចស៊ី កញ្ញា ទឹម រដ្ឋា ត្រូវបានដឹងថា បានរឹតចំណងស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយកម្លោះបរទេសលោក Jovany Antonio សញ្ជាតិអាមេរិក អស់រយៈពេលជាយូរណាស់មកហើយ។
ដោយឡែក ថ្មីៗនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ញ្ញា ទឹម រដ្ឋា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងអមសារមួយដ៏រំភើបឡើងស្រក់ទឹកភ្នែក ក្រោយគូស្នេហ៍ខ្លួន សម្រេចចិត្តធ្វើរឿងមួយនេះ។
ពិតណាស់ ទឹម រដ្ឋា បានពោលពាក្យទាំងក្តីសប្បាយរីករាយយ៉ាងខ្លាំងថា៖ «វាស្ទើរតែមិនជឿថា វាអាចកើតឡើង នៅក្នុងជិវិតពិត ដូចក្នុងកុនដែលខ្ញុំធ្លាប់តែសម្ដែង តែឥឡូវវាបានក្លាយជាការពិតហើយ មនុស្សជាស្រលាញ់ និងអ្នកគាំទ្រជាទីគោរពរបស់ខ្ញុំ ហើយនិងពិភពលោកដ៏ស្រស់ស្អាតអើយ ។
ពេលនេះខ្ញុំបានទទួលការសុំ រៀបការ ពីម្ចាស់បេះដួងខ្ញុំហើយ Jovany Antonio គាត់នឹងចូលមកធ្វើជាចំណែកនៃជិវិតរបស់ខ្ញុំ និងមើលថែគ្នា ទៅវិញទៅមក កូនសូមអរគុណប៉ា Tim Vanna ដែលអនុញ្ញាតឲ្យបុរសម្នាក់នេះ មើលថែកូន ហើយកូនសុំទោសដល់អ្នកម្ដាយ Pan RaNy ដែលកូនមិនអាចមានឱកាសបង្ហាញការពាក់ចិញ្ចៀន និងភាពរីករាយបូករួមទាំងសេចក្ដីសុខ ដែលកូនកំពុងមាន ជាមួយដៃគូអនាគតរបស់កូន ។
ដូចដែលម៉ាក់ធ្លាប់ចង់ឃើញឲ្យម៉ាក់បាន កូនមហាសែនសោកស្ដាយ និងសុំទោសម៉ាក់ ដែលរឿងនេះ វាកើតយឺតពេល កូនដឹងថា អ្នកម្ដាយនៅតែតាមថែរក្សាកូន និងក្រុមគ្រួសារ រហូតមក អ្នកម្ដាយនៅតែស្ថិតក្នុងបេះដូងកូនជារៀងរហូត”»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















