Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ៨៧ថ្ងៃ ៖ មនុស្ស ៤១៤នាក់ស្លាប់ និងរបួស ១១០១នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់ CEN នៅព្រឹកថ្ងៃទី២៩ ខែមីនា នេះថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៨៧ថ្ងៃ បានកើតឡើងចំនួន ៧៤៦លើក គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ មានមនុស្សចំនួន ៤១៤នាក់បានស្លាប់ និងរបួសចំនួន ១១០១នាក់ ក្នុងនោះធ្ងន់ចំនួន ៦៥០នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៨លើក ស្លាប់ ៤នាក់ និងរបួស ៩នាក់ ក្នុងនោះរបួសធ្ងន់ ៣នាក់ និងស្រាល ៦នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៨៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៦៧៥៧៤គ្រឿង ក្នុងនោះម៉ូតូចំនួន ៤៩៥១៩គ្រឿង និងរថយន្តចំនួន ១៨០៥៥គ្រឿង ក្នុងនោះរថយន្តតូច ១៤៣៤០គ្រឿង និងធំ ៣៧១៥គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×