Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញនារីជនជាតិវៀតណាមម្នាក់ចង ក សម្លាប់ខ្លួនក្នុងបុរីពិភពថ្មីទី១ នៅក្រុងតាខ្មៅ

កណ្តាល÷ នារីវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញចង ក ស្លាប់នៅក្នុងបុរីពិភពថ្មីទី១ នៅក្រុងតាខ្មៅបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងបុរីពិភពថ្មីទី១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា សពនារីវៀតណាម ខាងលើនេះមានឈ្មោះ ង្វៀង ធីនូថាន់ អាយុ២១ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើ នៅក្បែរសពមានសរសេរជាបណ្តាំជាអក្សរវៀតណាមដែលបកប្រែមកថា កប់ខ្ញុំនៅលើទឹកដីកម្ពុជាទៅកុំឲ្យគេដឹង ហើយសពមានស្នាមអារ ដៃនិងបែកពពុះមាត់ ។

រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ បានចូលទៅពិនិត្យសពនៅខាងក្នុងនៅឡើយទេ រងចាំខាងក្រសួងសុខាភិបាល ចាត់ឲ្យក្រុមគ្រូពេទ្យចុះទៅយកសំណាកសិន ក្រោយពេលក្រុមគ្រូពេទ្យ ចុះយកសំណាកនិងចេញលទ្ធផលរួចរាល់ហើយ កម្លាំងជំនាញកោសល្យវិច័យ និងចូលទៅពិនិត្យសពនារីវៀតណាមខាងលើ ថាតើសពនារីរូបនេះ ស្លាប់ដោយសារករណីឃាតកម្ម ឬចងក សម្លាប់ខ្លួនឯងយ៉ាងនោះ ក្រុមការងារអង្គភាពCENយើងនឹងផ្តល់ព័ត៌មានលំអិតជូននៅពេលក្រោយ៕ រក្សាសិទ្ធិដោយ÷សួង សាម

×