Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកន្ទុយរ៉ឺម៉ក ពីខណ្ឌមានជ័យ ទៅសម្ងំលាក់ខ្លួន នៅរោងទឹកត្នោតជូរ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចកន្ទុយរ៉ឺម៉ក ប្រជាពលរដ្ឋនៅខណ្ឌមានជ័យយកទៅសម្ងំលាក់ខ្លួន ត្រូវបានម្ចាស់រម៉កតាមរកប្រទះឃើញ នៅរោងទឹកត្នោតជូរមួយកន្លែងខណ្ឌដង្កោ ដែលជនសង្ស័យសម្ងំលាក់ខ្លួនផឹកទឹកត្នោតជូរ ខណ:ពេលម្ចាស់រ៉ឺម៉កតាមទាន់ជនសង្ស័យ បានរត់គេចខ្លួនត្រូវបានម្ចាស់រ៉ឺម៉កស្រែកឆោឡោថាចោរៗ បង្កការភ្ញាក់ផ្អើលកើតឡើងស្របពេលនគរបាលខណ្ឌដង្កោ កំពុងល្បាតធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗយកមកសួរនាំ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២នឹង៥០នាទីថ្ងៃ២៩ខែមីនាឆ្នាំ២០២១ ស្ថិតនៅចំណុចរោងទឹកត្នោតជូរផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឆោម ទៀន អាយុ៤៩ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

តាមប្រភពពីម្ចាស់រ៉ឺម៉កបានឲ្យដឹងថា នៅវេលាម៉ោង ៦ព្រឹកគាត់បានអូសម៉ូតូរឺុម៉កយកមកដាក់អែបរបង នៅមុខផ្ទះនិងបានចាក់សោរម៉ូតូរ៉ឺម៉កត្រឹមត្រូវដូចសព្វដង មួយសន្ទុះក្រោយមកស្រាប់តែបាត់កន្ទុយរ៉ឺម៉កគាត់ ក៏បាននាំប្រពន្ធនិងកូនដើរស្វែងរកកន្ទុយរ៉ឺម៉កគ្រប់ច្រកល្ហក រហូតដល់វេលាម៉ោងកើតហេតុគាត់ក៏បានប្រទះឃើញកន្ទុយរ៉ឺម៉ករបស់គាត់ ចតនៅក្នុងរោងទឹកត្នោតជូរមួយកន្លែងគាត់ក៏បាន ចូលទៅដល់រោងទឹកត្នោតជូរជនសង្ស័យឃើញក៏រត់ឡើង ជិះម៉ូតូបំណងនឹងគេចខ្លួនគាត់ក៏ស្រែកឆោឡោថាចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងស្របពេលនគរបាលប៉ុស្តិ៍ដង្កោ កំពុងធ្វើការល្បាតចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកន្ទុយរ៉ឺម៉ក របស់ប្រជាពលរដ្ឋពិតប្រាកដមែនដោយសាររូបគេអត់លុយចាយចូលឆ្នាំ។

បន្ទាប់ពីសាកសួររួចសមត្ថកិច្ចក៏បានប៉ុស្តិ៍ដង្កោ បានធ្វើការទំនាក់ទំនងទៅនគរបាលប៉ុស្តិ៍បឹងទំពុនទី១ ដើម្បីមកយកសង្ស័យយកទៅចាត់បន្ត ដោយសារករណីនេះបានកើតឡើងនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ៕រក្សាសិទ្ធិ ដោយ÷សួង សាម

×