កណ្តាល ៖ ករណីប្រទះឃើញសពបុរសម្នាក់ជាមេបញ្ជាការរងអាវុធហត្ថស្រុកលើកដែកដេកស្លាប់ក្នុងរថយន្ត ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៣-៤៤ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ នូវ សាវឿន ភេទប្រុស ឣាយុ ៥៧ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខងារមេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល បើកបររថយន្តម៉ាក CAMRY ពណ៌ស ពាក់ផ្លាកលេខកណ្តាល 2A-2895 ។
មូលហេតុមកពី បើករថយន្តធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់។ ក្រោយពីកើតហេតុ អាវុធហត្ថចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








