Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតាទេ ! មន្ត្រីម្នាក់ក្នុងជួរក្រសួងអប់រំ តេមកប្រាប់ថា មានករណី ស្រីប្រកាន់ប្រុសប្រកែក កំពុងតែបង្កការភ្ញាក់ផ្អើល ក្នុងសាលាជាតិគ្រប់គ្រង

ភ្នំពេញ ៖ ផ្អើលដល់ថ្នាក់លោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌ ដឹកនាំកម្លាំងជាច្រើននាក់ ចូលក្នុងបរិវេណសកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោយទទួលបានទូរស័ព្ទពីមន្ត្រីម្នាក់ក្នុងជួរក្រសួងអប់រំ តេមកប្រាប់ថាមានករណី ស្រីប្រកាន់ប្រុសប្រកែក កំពុងតែបង្កការភ្ញាក់ផ្អើលក្នុងបរិវេណសាលា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទីល្ងាចថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២១ នៅចំណុចសកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ឲ្យដឹងថា មានស្ត្រីម្នាក់មុខរបរជាបេឡា របស់សកលវិទ្យាល័យជាតិគ្រប់គ្រង និងភាគីខាងប្រុស ជាអ្នកនៅខាងក្រៅ ដែលមានទំនាក់ទំនងជាមួយគ្នា ជាយូរមកហើយ។

ក្នុងករណីនេះដែរ យើងសង្កេតឃើញថា មានវត្តមានលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌដូនពេញ ដឹកនាំកម្លាំងជាច្រើននាក់ ចូលក្នុងបរិវេណសាលា មួយសន្ទុះក្រោយមកក៏ឃើញកម្លាំងសមត្ថកិច្ចម្នាក់ ថយរថយន្តចូលទៅក្នុងជិតហ្នឹងសាលា នាំខ្លួនបុរស ដែលមានទំនាក់ទំនងជាមួយនឹងស្ត្រី ដែលកាន់បេឡារបស់សកលវិទ្យាល័យជាតិគ្រប់គ្រងនោះ ចូលក្នុងរថយន្តទៅអធិការខណ្ឌ ដើម្បីសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សារឿន

×