ភ្នំពេញ÷បុរសជាជនជាតិចិនម្នាក់ ត្រូវបានជនសង្ស័យមួយក្រុមមិនស្គាល់មុខបានវាយបែកក្បាល ហូរឈាមពេញខ្លួន បានយកកាបូបលុយទូរស័ព្ទនិងសម្ភារអស់ពីខ្លួនរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯបុរសជនជាតិចិនបានផ្ទុះកំហឹងឃើញបុរសម្នាក់ទៀតជិះម៉ូតូដេញតាមក្រោយស្មានតែបក្ខពួកជនសង្ស័យក៏ទាញកូនកាំបិតដេញចាក់ផ្អើលប្រជាពលរដ្ឋជិតខាង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ ដែរបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃចន្ទទី២៩ ខែមីនា ឆ្នាំ២០២១ ចំណុចលេីសួនមុខមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានសាកសួរទៅលើបុរសជនជាតិចិនរួចបុរសជាជនជាតិចិនបានប្រាប់ឲ្យដឹងថា រូបគាត់ត្រូវបានជនសង្ស័យមួយក្រុមដែលមិនស្គាល់មុខបានមកវាយទៅលើរូបគាត់ចំក្បាលពីក្រោយបណ្តាលឲ្យបែកហូរឈាមរួចបានយកកាបូបលុយនិងទូរស័ព្ទយករត់គេចខ្លួនទៅបាត់អស់ បន្ទាប់មកស្រាប់តែលេចមុខបុរម្នាក់បានជិះម៉ូតូម៉ាក Suzakiets មួយគ្រឿងពណ៌សពាក់ផ្លាកលេខ1-HZ-0338 បានជិះប្រដេញតាមក្រោយគោលបំណងបម្រុងទៅសួរនាំថាមានរឿងអ្វីបានបែកក្បាល ស្រាប់តែបុរសជនជាតិចិនគាត់ស្មានតែបុរសខាងលើជាបក្ខពួកជនសង្ស័យក៏បានទាញកាំបិតដេញចាក់រត់ទៅដល់ផ្លូវព្រះសុីសុវត្ថិផ្អើលប្រជាពលរដ្ឋនិងសមត្ថ កិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានឃាត់យកបុរសទាំង២នាក់យកទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាលទី១ ដេីម្បីធ្វើការសួរនាំបន្ត៕
រក្សាសិទ្ធិដោយ៖ សាមេត



