ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានបិទនៅ ៦៤៣.៧០ ពិន្ទុ នៅថ្ងៃចន្ទជាមួយនឹងការកើនឡើង ០,១៥% ធៀបនឹងថ្ងៃសុក្រសប្តាហ៍មុន។
ភាគហ៊ុនចំនួន ៤ ដែលរួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA), តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ( PPSP), ធនាគារអេស៊ីលីដា (ABC) និងផេសថិក (PEPC) មានកំណើនចន្លោះពី ១០រៀល ដល់ ៤០រៀល ត្រឹមពេលផ្សារបិទថ្ងៃចន្ទនេះ មកដល់ ៦.៣៨០រៀល ១.៩០០រៀល ១៦.៨៤០រៀល និង ៣.០៥០រៀល រៀងគ្នា។
ភាគហ៊ុនហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានថយចុះ ៤០រៀល និង ១០០រៀល មកត្រឹមតែ ៤.០៦០រៀល និង ១៣.០០០រៀល ក្នុងមួយភាគហ៊ុន។ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៣៦៩,៣៣ លានរៀល៕រក្សាសិទ្ធិដោយ៖CEN