Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះស្តង់ដារទ្វេពីលើការបាញ់សាកល្បងមីស៊ីល

កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទ ទី២៩ នេះថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបង្ហាញនូវស្តង់ដារពីរ នៅពេលដែលគណៈកម្មធិការបានទណ្ឌកម្មមកលើខ្លួន និងរិៈគន់ចំពោះការសាកល្បងមីស៊ីលថ្មីៗ ដែលថាវាជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

ប្រទេសកូរ៉េខាងជើងទើបតែបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រភេទថ្មីមួយ កាលពីសប្តាហ៍មុនដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនស្នើសុំឱ្យមានការប្រជុំនៃគណៈកម្មាធិការដាក់ទណ្ឌកម្មរ បស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ក្នុងនោះសហរដ្ឋអាមេរិកបានអំពាវនាវឱ្យដាក់ទណ្ឌកម្មបន្ថែមទៀត និងរឹតបន្តឹងការអនុវត្តវិធានការដែលមានស្រាប់។ លោក Jo Chol Su អគ្គនាយកអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើងដោយបដិសេធការធ្វើតេស្តនេះថាជាការរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។

លោក Jo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារព័ត៍មានផ្លូវការរបស់ KCNA ថា វាជាការបដិសេធនូវរដ្ឋអធិបតេយ្យភាព និងស្តង់ដារជាក់ស្តែង ដែល UNSC យកបញ្ហាមួយដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរបស់អង្គការសហប្រជាជាតិ គោលនយោបាយបែបអរិភាពរបស់សហរដ្ឋអាមេរិក។

លោកថា៖ វាមិនសមហេតុផលនោះទេ នៅពេលដែលវិធានការណ៍ការពារខ្លួនរបស់យើងតែមួយត្រូវបានគេលើកយកមកបរិហារកេរ្តិ៍ ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងបាញ់គ្រាប់ផ្លោងគ្រប់ប្រភេទក្នុងគោលបំណងដើម្បីបង្កើនកម្លាំងយោធារបស់ពួកគេ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានចាត់វិធានការដំបូងខុសហើយ និងបានបង្ហាញពីភាពមិនសមរម្យជាខ្លាំង ដោយធ្វើការរិៈគន់ចំពោះការសាកល្បងបាញ់មីសស៊ីល ដើម្បីការពារខ្លួននេះ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×