Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងហូជីមិញបង្ហាញ គោលដៅនាំចេញឲ្យបានជាង១០០ពាន់លានដុល្លារអាមេរិក

ទីក្រុងហូជីមិញ បានកំណត់គោលដៅការនាំចេញរបស់ខ្លួន ឲ្យបានចំនួន១០៨ពាន់លានដុល្លារនៅឆ្នាំ២០២៣ខាងមុខ ពោលគឺកើនឡើងក្នុងចំនួនទឹកប្រាក់៤០ពាន់លានដុល្លារកាលពីឆ្នាំមុន។

វាគឺជាការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលទើបបង្កើតថ្មីឱ្យផ្តោតទៅលើវិស័យសំខាន់ៗដូចជា កៅស៊ូ ប្លាស្ទិច អាហារ និងគ្រឿងឧបភោគបរិភោគ បច្ចេកវិទ្យាព័ត៍មានអេឡិចត្រូនិច សំលៀកបំពាក់ និងវាយនភ័ណ្ឌ និងឱសថ។

ការកំណត់គោលដៅនាំចេញនេះគឺចង់ធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងអាចចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក ជាពិសេសនៅក្នុងគ្រឿងអេឡិចត្រូនិច មេកានិច និងផលិតផលឈើដែលវាអាចចាត់ទុកថាជាគន្លឹះសំខាន់សម្រាប់ការនាំចេញរបស់ខ្លួន។

ក្នុងនោះ ផែនការនាំចេញរបស់វៀតណាមនឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនាំចេញ និងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលទាក់ទងដោយផ្ទាល់ទៅនឹងពាណិជ្ជកម្មជាមួយបរទេស។

ប្រធានការិយាល័យស្ថិតិរបស់ទីក្រុងហូជីមីញ លោក Huỳnh Văn Hùng បាននិយាយថា ប្រទេសវៀតណាមបានគ្រប់គ្រងវីរុសកូវីដ១៩បានច្រើនហើយ ដែលនេះអាចធ្វើឱ្យផលិតកម្មមានការងើបឡើងវិញ។ លោកបានថ្លែងដូច្នេះថា ក៏ប៉ុន្តែអ្នកនាំចេញនៅតែបន្តជួបផលលំបាកច្រើនចាប់តាំងពី ប្រទេសដែលមានពាណ្ជិជ្ជកម្មធំៗជាច្រើនមិនទាន់បានបើកទីផ្សាររបស់ខ្លួន។

មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុង កំពុងធ្វើការជាមួយភាគីដែលពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ដែលអាចជួយដល់អាជីវកម្មក្នុងការកាត់បន្ថយថ្លៃដើម និង បង្កើនការប្រកួតប្រជែងរបស់ក្រុមហ៊ុនពួកគេ។ ផែនការនាំចេញនេះគឺមានគោលបំណងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងជួយឱ្យអាជីវកម្មឈានទៅដល់ទីផ្សារទូទាំងពិភពលោក។

លោក Nguyễn Phương Đông ប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា បើទោះបីជាមានបញ្ហាប្រឈមនិងផលលំបាកជាច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការនាំចេញទំនិញចំនួន៥ប្រភេទកាលពីឆ្នាំទៅ មានចំនួនលើសពី១ពាន់លានដុល្លារក្នុងមួយប្រភេទទំនិញ ក្នុងនោះរួមមាន៖ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិច និងគ្រឿងបន្លាស់មានចំនួន( ១៧,៨ពាន់លានដុល្លារ) សម្លៀកបំពាក់និងវាយនភ័ណ្ឌ( ៤ , ៣ពាន់លានដុល្លារ) ស្បែកជើង( ២,២ពាន់លានដុល្លារ) គ្រឿងម៉ាស៊ីន និងឧបករណ៍ និងគ្រឿងបន្លាស់( ២,២ ពាន់លានដុល្លារ) និងនៅសល់( ៦, ៩ ពាន់លានដុល្លារ)។

ក្នុងនោះទីផ្សារនាំចេញសំខាន់របស់វៀតណាមគឺ នោតែមានប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន។
សូមជម្រាបថា ទំហំទឹកប្រាក់នាំចេញរបស់ទីក្រុងហូជីមីញទៅកាន់ប្រទេសចិនមានចំនួន ១០,៥ពាន់លានដុល្លារកើនឡើង ២៣,៧ភាគរយចាប់តាំងពីឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញទៅកាន់ សហរដ្ឋអាមេរិក និងជប៉ុនមានតម្លៃ ៦,៧ ពាន់លានដុល្លារ និង ២,៨ ពាន់លានដុល្លារធ្លាក់ចុះ,០ ២ ភាគរយ និង ១៦ភាគរយ៕
ប្រភព៖ Vietnamnews
រក្សាសិទ្ធិដោយ៖CEN

×