Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់សង្ស័យ ត្រូវរថយន្តបុកពេលកំពុងជិះម៉ូតូ បណ្តាលដួលសន្លប់លើផ្លូវ គ្មានអ្នកឃើញហើយ ត្រូវរថយន្ត១គ្រឿងទៀតកិនពីលើបណ្តាលស្លាប់

បន្ទាយមានជ័យ ៖ យុវជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវរថយន្តបុកបណ្តាលដួលដងផ្លូវ គ្មានអ្នកឃើញហើយគេចបាត់ត្រូវរថយន្ត១គ្រឿងទៀត កិនពីលើបណ្តាលស្លាប់ នៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចស្ពានខ្សាច់ស្ថិតភូមិតាប៉ុន ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ។

មន្ត្រីចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា៖ តាមអ្នកឃើញហេតុការគ្រោះថ្នាក់ចរាចរណ៍ កើតឡើងគឺជនរងគ្រោះជាបុរស់អាយុប្រមាណជាង២០ឆ្នាំ បានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខសៀមរាប1N.3039 ជិះតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិចដល់ចំណុចស្ពានខ្សាច់ ត្រូវរថយន្តបុកពីមុខពេញទំហឹង បណ្តាលដួលលើស្ពានហើយរថយន្ត ដែលបុកបានបើកទៅមុខគេចខ្លួនបាត់ ជនរងគ្រោះដែលលើដងផ្លូវគ្មានអ្នកឃើញ ហើយរថយន្ត១គ្រឿងទៀត បានកិនពីលើបណ្តាលជនរងគ្រោះស្លាប់ ហើយរថយន្តបានបើកគេចបាត់ទៀត។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង បានចុះទៅពិនិត្យឃើញជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតលើស្ពានខ្សាច់ ដោយស្នាក់ស្នាបមត្រូវរថយន្តបុកហើយគេចទៅបាត់ រថយន្ត១គ្រឿងទៀត បានកិនពីលើបណ្តាលស្លាប់និងកន្លែង ។

សមត្ថកិច្ចបន្តថាជនរងគ្រោះ មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ តែអាយុប្រមាណជាង២០ឆ្នាំនិងម៉ូតូខូចខាត និងរថយន្តដែលបុកហើយកិនចំនួន២គ្រឿង មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ កំពុងស្រាវជ្រាវរកចាប់ឲ្យបានដើម្បីអនុវត្តតាមច្បាប់៕ រក្សាសិទ្ធិដោយ៖CEN

×