បន្ទាយមានជ័យ ៖ ទំនាស់ពាក្យសំដីជាមួយប្រពន្ធផឹកស្រាស្រវឹង ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននឹងធ្នឹមផ្ទះស្លាប់កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ស្ថិតភូមិតាសៀវ ឃុំគោកឋិន ស្រុកស្វាយចេក។
មន្ត្រីនគរបាលប៉ុស្តិ៍គោកឃុំគោកឋិន បានប្រាប់ថា៖ ជនរងគ្រោះធ្វើអត្តឃាតឈ្មោះ មាស ម៉ានិត ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិតាសៀវ ឃុំគោកឋិន ស្រុកស្វាយចេកនិងប្រពន្ធឈ្មោះ ព្រំ ស្រីអូន អាយុ៣០ឆ្នាំ។
យោងតាមនគរបាលប៉ុស្តិ៍ប្រាប់សារព័ត៌មានថា ស្ត្រីជាប្រពន្ធឈ្មោះ ព្រំ ស្រីអូន បានអោយមុនពេលប្តីរបស់ខ្លួន ធ្វើអត្តឃាតចងកសម្លាប់គឺឈ្លោះ ប្រកែកគ្នាជាមួយគាត់ និងហើយប្តីខឹងទៅផឹកស្រាស្រវឹង។ ចំណែកគាត់ រវល់តែបំបៅដោះកូនស្រាប់តែបាត់ប្តីយូរ មិនឃើញស្រាប់តែឃើញចងកសម្លាប់ខ្លួនស្រែកឲ្យអ្នកជិតខាងជួយ តែប្តីដាច់ខ្យល់ស្លាប់ទៅហើយ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ៖ក្រោយទទួលព័ត៌មានមន្ត្រីជំនាញចុះទៅពិនិត្យជនរងគ្រោះ ចងកដោយកន្សែងពោះគោចងនឹងធ្នឹមផ្ទះកម្ពស់ផុតពីដីជាង១ម៉ែត្រ បណ្តាលស្លាប់ជាករណីអត្តឃាតដោយចងកសម្លាប់ខ្លួន ក្រោយពិនិត្យហើយប្រគល់គ្រួសារសព ធ្វើបុណ្យតាមប្រពៃណីយ៕រក្សាសិទ្ធិដោយ៖CEN

