Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ត្រូវបានឃាត់ខ្លួន ករណីប្រើហិង្សាយកជំពាមកៅស៊ូ បាញ់នគរបាលរបួសចិញ្ចើម គ្រាន់តែនគរបាលស្រែកសួរនាំសោះ

បាត់ដំបង ៖ នគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងបានបញ្ជាក់ថា ជនសង្ស័យម្នាក់យកជំពាមកៅស៊ូបាញ់តដៃប៉ូលីស បណ្តាលអោយរបួសផ្ទៃមុខ ខណៈបម្រុងលួច ឈើអ្នកភូមិ បុរសម្នាក់ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបាន បន្ទាប់ពីចូលលួចឈើអ្នកភូមិ និង បានបាញ់ តដៃប៉ូលីដោយជំពាមកៅស៊ូ បណ្តាលអោយបែកចិញ្ចើម ខណៈសមត្ថកិច្ចស្រែកអោយជនសង្ស័យឈប់ កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី ២៨ខែមីនាឆ្នាំ២០២១ ចំណុចភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង ។

យោងតាមលោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ នគបាលខេត្ត បាត់ដំបង បានប្រាប់សារព័ត៌មានដឹងថា ជនសង្ស័យមានឈ្មោះ ខេម ស្រស់ ហៅ ដាំ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិ នំក្រៀប សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។

លោកគឹម សុង បញ្ជាក់ថា ហេតុការណ៍ដំបូង ជនសង្ស័យខាងលើបានចូល បម្រុងលួចឈើក្នុង ដីមួយកន្លែងដែលព័ទ្ធរបងជុំវិញ ស្ថិតនៅចំណុចខាងលើ ដែលមានទីតាំងក្រោយស្នងការ ដ្ឋាននគបាលខេត្ត ត្រូវបាន នាយរងនគបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ម្នាក់ ដែលមានផ្ទះក្បែរនោះ បានស្រែកសួរនាំ នឹងអោយជនសង្ស័យនៅអោយស្ងៀម តែត្រូវបានជន នេះមិនស្តាប់ បាន ព្យាយាមរត់គេច និង បានប្រើជំពាមកៅស៊ូបាញ់តដៃបណ្តាលឲ្យ មន្រ្តីប៉ូលីសនោះរងរបួសបែកចិញ្ចឹម ។

លោកបញ្ជាក់ថាភ្លាមៗក្រោយពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ចុះមកអន្តារគមន៍តាមចាប់ជនសង្ស័យខាងលើ ដោយជននេះបានរត់គេចឡើងលើ ដំបូលផ្ទះ ប្រជាពលរដ្ឋ ក្បែរទីតាំងស្នងការដ្ឋាននគបាលខេត្តបាត់ដំបង មិនអោយចាប់ខ្លួនគេនោះទេ ។

លោកបញ្ជាក់ថាដោយសារសមត្ថកិច្ចប្រើវិធីសាស្រ្តលួងលោម ប្រហែលមួយម៉ោង ទើបជនសង្ស័យ ខាងលើនេះ សុខចិត្តចុះ ពីលើដំបូលផ្ទះ អោយសមត្ថកិច្ចឃាត់ខ្លួនតាមសម្រួល ។ បច្ចុប្បន្ននេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖CEN

×