Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែនអាណិតណាស់ ! កំព្រាឪពុកតាំងពីតូច ទៅធ្វើការទាំងឈឺទាំងជារកលុយផ្គត់ផ្គង់គ្រួសារ តែពេលនេះធ្លាក់ខ្លួនឈឺធ្ងន់គ្មានលុយទេ សូមសប្បុរសជនឲ្យនាងផង!

ភ្នំពេញ ៖ គ្រាន់តែឃើញរូបសម្បត្តិខាងក្រៅ នោះគ្រប់គ្នាប្រាកដណាស់ គិតថា នាងជាកូនអ្នកមានស្តុកស្តម កំពុងរស់នៅក្នុងគ្រួសារមានជីវិតដ៏សុភមង្គល។ ប៉ុន្តែ អ្វីដែលយើងគ្រប់គ្នានឹកស្មានមិនដល់នោះ គឺនាងពុំត្រឹមតែក្មេងស្រីកំព្រាឪពុកទេតាំងពីតូចប៉ុណ្ណោះទេ តែគ្រួសាររបស់នាងក៏ក្រីក្រទៀតផង។ ជាក់ស្តែង នៅពេលនេះ ខណៈនាងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ គឺម្តាយរបស់នាងពុំមានលទ្ធភាពសម្រាប់ការព្យាបាលនាងនោះទេ ព្រោះថា នាងជាអ្នករកលុយចិញ្ចឹមគ្រួសារ ទៅធ្វើការទាំងឈឺទាំងជារហូតដេកដួលបែបនេះ។

នេះបើ យោងតាមគណនីហ្វេ សប៊ុកឈ្មោះ សុផាត លក្ខណា បានធ្វើការបង្ហោះ រូបថតនារីរូបដ៏ស្រស់សោភាកំពុងឈឺធ្ងន់ជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយវីដេអូ អមដោយសារអំពាវនាវបែបនេះ ថា៖ « បន្ទាន់!!!!!! ប្អូនស្រីនាង ពេលនេះគាត់កំពុងមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ វង្វេង បាត់បង់ស្មារតី មិនស្គាល់អ្នកណាទាំងអស់ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ ។ យេីងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយជាថវិកាបន្តិចបន្តួចដល់ក្រុមគ្រួសារប្អូនស្រីផង ។ ប្អូនជាមនុស្សល្អណាស់ មិនគួរទេប្អូន ABA : 000197726 ( Sophath Leakhana )»។

ម្ចាស់គណនីខាងលើ ក៏បានប្រាប់ពីជីវិតតស៊ូរបស់នាង ធ្វើការដើម្បីគ្រួសារ និងក៏ដូចអត្តចរិករបស់នាង ឲ្យបងប្អូនបានដឹងទាំងក្តីរំជួលចិត្តថា៖ «ធ្វេីការលែងកេីត អារម្មណ៍បែកៗ នឹកស្រមៃដល់ក្មេងស្រីតូចម្នាក់នេះ ជាលេីកទីមួយដែលខ្ញុំមានអារម្មណ៍បែបនេះ គាត់ប្រៀបដូចជាសាច់ញាត្តិខ្ញុំម្នាក់ ដែលខ្ញុំស្រឡាញ់បំផុត ។ គាត់ជាក្មេងស្រីដែលខ្វះភាពកក់ក្តៅ តាំងពីតូច អត្តចរិតស្ងប់ស្ងាត់ ខ្លាចៗអ្នកដទៃ ។ ជាក្មេងស្រីដែលតូចតែមានបេះដូងធំ រ៉ាប់រងបន្ទុកគ្រួសារ មានលុយបន្តិចបន្តួចមិនហ៊ានចាយទេ ទុកឲ្យម្តាយ សង្វេគណាស់ សុំទោសដែលមួយរយៈនេះមាំមីមិនបាននិយាយលេងច្រេីនជាមួយដូចមុន ទេីបមិនដឹងថាអានាងកំពុងជួបទុកខធំបែបនេះ ។»។

គួរបញ្ជាក់ថា តាមរយៈ ការអំពាវនាវរបស់ម្ចាស់គណនីខាងលើនេះ ឃើញថា មានសប្បុរសជនជាច្រើន បានចូលរួមជួយបន្តិចបន្តួច តាមលទ្ធភាពរបស់ពួកគេ ម្នាក់ៗ ហើយសង្ឃឹមថា នឹងមានសប្បុរសជន បន្តជួយដល់គ្រួសារនាងបន្ថែមទៀត ព្រោះ តាមការបញ្ជាក់ របស់ម្ចាស់គណនីខាងលើ ឃើញថា គឺគ្រួសារនាងក្រីក្រណាស់ ខណៈឪពុកក៏គ្មានទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×