Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្នែកហូរចុះមកមិនដឹងខ្លួន ! ឃើញឪពុកម្តាយមួយនេះ យកដៃធ្វើបង្គោលអង្រឹង បំពេរកូនតូចអាយុ៣ខែកើតកូវីដ ទាំងកណ្តាលអាធ្រាត្រ ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា ក៏បានធ្វើរឿងនេះជូនភ្លាមៗ (វីដេអូ)

ភ្នំពេញ ៖ ជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ គឺពុំត្រឹមកើតសម្រាប់ តែមក លើមនុស្សធំពេញវ័យ ឬ មនុស្សចាស់នោះទេ គឺពេលនេះ ឆ្លងសូម្បីតែក្មេងៗ ដែលឃើញហើយពិតជាគួរឲ្យសង្វេគចិត្តខ្លាំងណាស់។

យ៉ាងណាមិញ បើយើងក្រឡេកមើលរូបភាពនេះវិញ គឺពិតជាពិតរំជួលចិត្តខ្លាំងណាស់ គ្រាបានឃើញទឹកចិត្តដ៏ធំធេងរបស់ឪពុកម្តាយមួយ បានយកដៃទាំងគូរបស់ពួកគាត់ ធ្វើជាបង្គោលអង្រឹង ដើម្បីយោលបំពេរកូន ព្រោះតែចង់ឲ្យកូនតូចអាយុ ៣ ខែ មានផ្ទុកកូវីដ១៩ បាត់យំ ស្ងប់អារម្មណ៍ គេងលក់ស្រួល។ តែយ៉ាងណា ក្រោយពីបានឃើញបែបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា បានផ្តល់អង្រឹងមួយសម្រាប់ពួកគាត់ ដេីម្បីទុកឲ្យបំពេរកូន កុំឲ្យពិបាកដូចនេះទៀត។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Vengsrun Kuoch បានបង្ហោះរូបភាព និងវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញក្តីរំភើបអរជាខ្លាំង ខណៈទទួលអំណោយកូនអង្រឹង ដោយបានសរសេររៀបរាប់ថា៖ «ទឹកចិត្តជាឪពុកម្តាយ យ៉ាងណារួមគ្នាមេីលថែកូន ដៃទាំងគូធ្វេីជាបង្គោលចងអង្រឹងបំពេរកូនតូចអាយុ៣ខែ ទាំងកំពុងមានផ្ទុកជំងឺកូវីដ១៩ ហេីយសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លូងម៉ែ ឃេីញបែបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា បានផ្តល់អង្រឹងមួយ សម្រាប់ពួកគាត់ ដេីម្បីទុកឲ្យកូនគេងលក់ស្រួល»។

ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យមហាជនជាច្រើន សម្តែងនូវក្តីរំភើបជំនួស និងបង្ហាញអារម្មណ៍មួយនេះយ៉ាងរំជួលចិត្តថា៖ «មើលហើយទឹកភ្នែកហូរចុះមកមិនដឹងខ្លួនបងរំភើប, អរគុណទឹកចិត្តឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឃេីញហេីយខ្ញុំរំភេីបណាស់, ដោយក្តីគោរព ពីពលរដ្ឋដែលមានថ្នាក់ដឹកនាំ តែងតែយកបេះដូង និងការលះបង់ខ្ពស់ ដើម្បីសុខទុក្ខរាស្រ្ត គ្រប់កាលៈទេសៈ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×