Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យមួយក្រុម ប្រើដុំថ្មគប់ជនរងគ្រោះរហូតដល់ស្លាប់

កណ្ដាល ៖ ក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ បានប្រើពេលវេលាក្នុងរយៈពេលតែ២៤ម៉ោង ដោយចាប់ឃាត់ខ្លួនបានមុខសញា២នាក់ ក្នុងករណី(ហឹង្សាដោយចេតនាមានស្ថានទម្ងន់ ធ្វើឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត និងឈានបន្តទៅឃាត់បានម្នាក់ទៀត នៅថ្ងៃ៣០ខែមីនាឆ្នាំ២០២១នេះ ដោយសរុបរួមជនសង្ស័យមាន៣នាក់កំពុងឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ២៨ខែមីនាឆ្នាំ២០២១នេះ នៅចំណុចឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅលើកំណាត់ផ្លូវជាតិលេខ១ កើតមានករណីហឹង្សា១ករណីបង្កឡើង ដោយក្មេងស្ទាវ២ក្រុម ដោយជិះម៉ូតូ១គ្រឿង មានគូកនវាដល់ទៅ៤នាក់ និងម៉ូតូ១គ្រឿងទៀត ជិះគ្នា៣នាក់ បានធ្វើសកម្មភាពដោយប្រើហឹង្សា ដោយយកដុំថ្មវ៉ៃត្រូវចំក្បាលពីក្រោយជនរងគ្រោះឈ្មោះធូភីណា (អ៊ូង)ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលទៅដល់មណ្ឌលសុខភាពឃុំបន្ទាយដែក។ ចំណែកជនបង្កក៏ជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទូលបានព័ត៌មាននោះភ្លាម កម្លាំងសមត្ថកិច្ចប៉ូលិសកៀនស្វាយ បានចុះទៅគ្រប់គោលដៅ ដើម្បីចេញល្បាតស្រោវជ្រាវរុករកមុខសញ្ញា រហូតឃាត់បានមុខសញ្ញាដូចខាងលើបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×