ពោធិ៍សាត់ ៖ ការចុះបង្រ្កាបចាប់នាំខ្លួនយុវជនញៀនថ្នាំម្នាក់ឈ្មោះ វិនឆៃនី ភេទប្រុសអាយុ 20 ឆ្នាំ ធ្វើឡើងដោយអធិការស្រុកកណ្តៀង តាមបណ្តឹងរបស់ឪពុកម្ដាយប្ដឹងឱ្យសមត្ថកិច្ច ជួយចាប់ខ្លួនកូនអនុវត្តតាមនីតិវិធីច្បាប់ដោយសារតែទ្រាំ នឹងទង្វើកូនរបស់ខ្លួនលេងបានតែងតែធ្វើទុកបុកម្នេញ និងប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាប្រចាំ។
លោកអ៊ុនស៊ី អធិការនគរបាលស្រុកកណ្ដៀង ប្រាប់សារព័ត៌មាននៅថ្ងៃទី៣០ខែមីនានេះឲ្យដឹងថា ជនសង្ស័យឈ្មោះ វិនឆៃនី ភេទប្រុសអាយុ ២០ ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្ដាយក្នុងភូមិឃុំខាងលើ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង 8 ព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ ២០២១នេះក្នុងភូមិបឹងយា ឃុំវាលស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
លោកអធិការបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមបណ្ដឹងរបស់ឈ្មោះជាវិនភេទប្រុសអាយុ ៥៥ឆ្នាំ ត្រូវជាឪពុករួមទាំងក្រុមគ្រួសារ បានស្នើឲ្យសមត្ថកិច្ចជួយចាត់ការតាមនីតិវិធីច្បាប់ ដោយសារទ្រាំទ្រនឹងទង្វើរបស់ជនសង្ស័យ ដែលមញៀនថ្នាំឲ្យតែងតែធ្វើទុកបុកម្នេញ និងប្រើប្រាស់អំពើហិង្សាជាប្រចាំនៅក្នុងគ្រួសារ។
លោកអធិការបានបញ្ជាក់ថា សមត្ថកិច្ចរបស់លោកកំពុង រៀបចំនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖CEN

