Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តរតនគិរី ចេញបទបញ្ជាតម្រូវឲ្យពលរដ្ឋជាប់សែស្រឡាយចិន ពេលវិលត្រឡប់ពីឆេងម៉េងវិញ ត្រូវធ្វើចត្តាឡីស័ក…

ជាការពិតណាស់ ជារៀងរាល់ឆ្នាំ ពិសេសនៅដើមខែមេសា នោះយើងសង្កេតឃើញប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន គឺពួកគាត់តែងធ្វើដំណើរទៅតាមបណ្តាខេត្ត ទីកន្លែងផ្សេងៗ ឬ ស្រុកកំណើត ដើម្បីធ្វើពិធីសែនផ្នូរ ពួនផ្នូរដូនតា ឬ គ្រួសារ ដែលបានចែកឋាន (ឆេងម៉េង)។

តែទោះយ៉ាងណា ដោយសារតែឆ្នាំនេះប្រទេសកម្ពុជាយើង កំពុងរងទទួលការវាយលុកដោយសារវីរុសកូវីដ១៩ ហេតុនេះ រដ្ឋបាលខេត្តរតនគិរី បានដាក់ចេញនូវវិធានការមួយ ដើម្បីជាការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្តីណែនាំ ស្តីពីវិធានការ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ខាងមុខនេះ ក្នុងនោះ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានចេញបទបញ្ជាចំពោះប្រជាពលរដ្ឋជាប់សែស្រឡាយចិន ដែលត្រូវធ្វើដំណើរតៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីគោលដៅដែលខ្លួនបានទៅ ចូលរួម និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯកនៅផ្ទះរបស់ខ្លួនចំនួន ១៤ ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញស្របតាមវិធានការរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះផងដែរ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនមានការចាំបាច់ត្រូវទៅ សូមផ្អាកធ្វើដំណើរទៅកាន់ ឬ ចេញចូលតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×