ភ្នំពេញ ៖ រថយន្តសាំយ៉ុងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន គេចរថយន្តដឹកខ្សាច់ជ្រុលទៅបុកក្បាលព្រួញបែងចែកទ្រូងផ្លូវ ដាក់ហ្នឹងបែកអស់ចំនួនពីរកង់ ចំណែករថយន្តរងការខូចខាតមួយកំណាត់មុខទាំងស្រុងយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០ នាទីរសៀលថ្ងៃទី ៣០ខែមីនាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចការដ្ឋានខ្សាច់ជិតស្ពានព្រែកព្នៅ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេទេឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AX-3083 ជិះគ្នា 2 នាក់ទាំងព្រូក្នុងល្បឿនលឿន ទិសដៅពីត្បូងមកជើងខ្វះការប្រុងប្រយ័ត្ន គេចពីរថយន្តដឹកខ្សាច់ចេញពីដេប៉ូខ្សាច់មួយកន្លែង បានជ្រុលចង្កូតទៅបុកក្បាលព្រួញ បែងចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបែកអស់មួយកង់ និងបាក់ខ្ទាតចេញមកក្រៅអស់មួយកង់ និងបាក់កាឡេកង់មុខ រងការខូចខាតរថយន្តមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នករងរបួសឡើយ ក្រោយកើតហេតុភ្លាមតៃកុងនិងព្រូ បានគេចខ្លួនបាត់ស្រម៉ោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់នឹងធ្វើការទំនាក់ទំនង ទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុករង់ចាំម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សារឿន




