Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខណ្ឌប្ញស្សីកែវ ចុះបើកដំណើរការឡើងវិញ ទីតាំងធ្វើចត្តាឡីស័ក នៅផ្ទះរបស់ តារាចម្រៀង សុគន្ធ នីសា និង ២ទីតាំងទៀត ក្នុងខណ្ឌប្ញស្សីកែវ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបើកដំណើរការឡើងវិញទីតាំងធ្វើចត្តាឡីស័ក នៅផ្ទះរបស់ តារាចម្រៀង សុគន្ធ នីសា និង ២ទីតាំងទៀត ក្នុងខណ្ឌប្ញស្សីកែវ ក្រោយពីអនុវត្តបានត្រឹមត្រូវតាមវិធានសុខាភិបាល។

នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០ និង៥០ នាទីតទៅ រដ្ឋបាលខណ្ឌស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះបើកដំណើរឡើងវិញ នូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០៣ កន្លែង ស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ចំនួន ២ ទីតាំង (ក្នុងនោះ មានផ្ទះរបស់ អ្នកនាង ប៉ុន សុគន្ធា ហៅ សុគន្ធ នីសា និងទីតាំងមួយទៀតក្នុងភូមិស្ពានខ្ពស់) និងសង្កាត់ប្ញស្សីកែវ ចំនួន ១ ទីតាំង (ណាណា ម៉ាស្សា និងស៉្បា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីទីតាំងចត្តាឡីស័កទាំងអស់នេះ បានបញ្ចប់ការអនុវត្តដោយត្រឹមត្រូវ តាមវិធានសុខាភិបាល។

បើយោងតាមកំណត់ហេតុរបស់រដ្ឋបាលខណ្ឌឫស្សីកែវស្តីពី ការចុះបើកដំណើរការឡើងវិញនៅទីតាំងផ្ទះ សុគន្ធ នីសា ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ដោយអនុវត្តតាមបញ្ហា ដឹកនាំរបស់ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ គណៈកម្មាការចម្រុះរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ចុះបើកឱ្យដំណើរការឡើងវិញនូវទីតាំងផ្ទះ សុគន្ឋ ឌីសា ស្ថិតនៅ ទីតាំងភូមិ-សង្កាត់ខាងលើ ដែលកន្លងមករដ្ឋបាលខណ្ឌ បានបិទទីតាំងនេះជាបណ្តោះអាសន្ន ដោយសារទីតាំងផ្ទះ សុគន្ធ នីសា នេះជាអ្នកជំងឺផ្ទុកកូរឹង១៩ ។ បន្ទាប់មក លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កនៅក្នុងទីតាំងនោះ អនុវត្តឲ្យខ្ជាប់ខ្ជូននូវវិធានការ៣កុំ និង៣ការពារ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ខណៈពេលនោះប្រជាពលរដ្ឋដែលនៅជុំវិញទីតាំង ផ្ទះ សុគន្ធ នីសា ក៏បានចូលរួមស្តាប់ដោយយកចិត្តទុកដាក់ ហើយក៏បានសន្យាថា នឹង សហការអនុវត្តវិធានការ ៣កុំ និង ៣ការពារនេះឲ្យបានម៉ឺងម៉ាត់បំផុត និងបន្តចូលរួមជាមួយអាជ្ញាធរគ្រប់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវ័យ១៩ ក្នុងព្រឹត្តការណ៍ ២០ កុម្ភៈ ។ លើសពីនេះទៅទៀត គណៈកម្មាការចម្រុះខណ្ឌ ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ច្បាប់ស្តីពីការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូរឹង១៩ និងការឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖សារឿន

×