Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបញ្ជូនខ្លួនបុគ្គលិកក្រុមហ៊ុនម្នាក់ ស្រវឹងស្រាបើកបររថយន្តលឿន ទៅបុកមនុស្សស្លាប់២នាក់ ទៅតុលាការក្រុង ដើម្បីចាត់ការតាមច្បាប់

spot_img


ភ្នំពេញ ៖ ការបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២១នេះ ទាក់ទងនឹងករណីបើកបររថយន្តហាយឡែនឌ័រ លឿនខ្លាំង មកបុកម៉ូតូ២គ្រឿងដែលកំពុងឈប់ស្តុប បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់ និងចុះចំនួន២នាក់ទៀតរងរបួសធ្ងន់ ។

សមត្ថកិច្ចបានអះអាងថា ជនសង្ស័យមានឈ្មោះ ភ ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កគ្រោះថ្នាក់ចរាចរណ៍មនុស្ស២នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង ៩និង៣៥ នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅមុខដេប៉ូលក់សាំងតេលាចំការដូងកែង ស្តុបចំការដូង លើផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាក HIGHLANDER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1871 បើកបរដោយឈ្មោះ ភ ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1U-8711 បើកបរដោយឈ្មោះ ស៊ឹម វ៉ុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) និងអ្នកជិះពីក្រោយមានឈ្មោះ យ៉ន ខី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិសុជុស ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ស្លាប់) ។

ចំណែកអ្នករងរបួសចំនួន២នាក់ទៀតមានឈ្មោះ ថៃ ស៊ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ និង ឈ្មោះ ឡុច ឡោះ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ អ្នកទាំងពីរនាក់មានទីលំនៅភូមិចុងដាល ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ៕រក្សាសិទ្ធិដោយ៖CEN

spot_img