Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីអាយុ៥៦ឆ្នាំ ស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវី១៩

spot_img

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ករណីស្រ្តីខ្មែរម្នាក់ទៀតអាយុ៥៦ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានស្លាប់ នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី។

អ្នកជំងឺកូវីដ១៩ ដែលទទួលមរណភាពថ្មីទៀតនេះ មានអាយុ៥៦ឆ្នាំ រស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រូបគេជាអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ដែលបានស្លាប់នៅថ្ងៃទី៣១ ខែមីនានេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ ហើយស្ត្រីខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះដែរ។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ តាំងពីចូលសម្រាកដំបូង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទោះបីក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង៤និង៥០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ៥៦ឆ្នាំនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវី១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×