ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសុិនទ្រីទំាងងងុយដេក បើកទៅបុកបង្គោលភ្លើងបាក់អស់មួយដើមទំាងព្រឹក ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង៨និង២៥នាទី ថ្ងែទី១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រកែងនឹងផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។
តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានបើករថយន្តសុិនទ្រីមួយគ្រឿង គ្នានផ្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បើកទំាងងងុយដេកបានជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម និងផ្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើមរាបដល់ដី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចំាការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា

