Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីបរទេសម្នាក់និយាយទូរស័ព្ទ បើករថយន្តឡិចស៊ីស៤៥០ បុកពីស្រ្តីម្នាក់កំពុងឈរនិយាយទូរស័ព្ទ យ៉ាងពេញទំហឹង រងរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានរថយន្តស៊េរីទំនេីបឡិចស៊ីស៤៥០ បុកពីក្រោយយ៉ាងពេញទំហឹង ដាច់ផ្លាកលេខម៉ូតូ និងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យកាលមែតភ្លាមៗ ខណៈដែលកំពុងនិយាយទូរស័ព្ទ ។

ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា មុខធនាគារហត្ថា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុ គេឃេីញស្ត្រីម្នាក់បេីកម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IL-0205 ទិសដៅពីជេីងទៅត្បូង (ចូលរាជធានីភ្នំពេញ) បានអែបគៀនចិញ្ចេីមផ្លូវ ឈប់និយាយទូរស័ព្ទ ដេីម្បីណាត់មិត្តភក្តិរកកន្លែងញាំអាហារពេលព្រឹក ខណៈដែលកំពុងនិយាយ ក៏មានរថយន្តស៊េរីទំនេីបម៉ាកឡិចសុីស lx៤៥០dពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BC -6362 បេីកបរដោយស្ត្រីម្នាក់ ជាជនជាតិបរទេស ដែលកំពុងបេីករថយន្តបណ្ដេីរ និយាយទូរស័ព្ទបណ្ដេីរមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូខាងលេីពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យស្ត្រីដែលនិយាយទូរស័ព្ទលេីម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យកាលមែត ចំណែកម៉ូតូខូចខាតដាច់មួយកំណាត់ក្រោយ យ៉ាងដំណំនិងរថយន្តខូចខាតបន្តិចបន្ទួច។

ក្រោយពេលកេីតហេតុ សាច់ញាតិភាគីខាងម៉ូតូ ក៏បានមកដល់ និងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចរាចរណ៍ បានមកដល់ដែរ បានឲ្យភាគីខាងរថយន្ត ធ្វេីការសម្របសម្រួលចរចាជាមួយភាគីខាងម៉ូតូ ដែលជាជនរងគ្រោះ ដោយខាងរថយន្តស៊េរីទំនេីប ព្រមសងចេញថ្លៃព្យាបាល និងជុសជុលម៉ូតូចំនួន250$ បញ្ចប់នៅកន្លែងកេីតហេតុ៕ រក្សាសិទ្ធិដោយ៖ សារឿន

×