ព្រះសីហនុ ៖ សមត្ថកិច្ចបានឲ្យដឹង ថា មានករណីរថយន្ត១គ្រឿង បានដឹកជនជាតិចិនចំនួន 0៤នាក់ គេចវេះពីគោលដៅចត្តាឡីស័ក ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានី ភ្នំពេញ ប៉ុន្ដែត្រូវបានឃាត់ទាន់ពេលវេលា។
ករណីនេះ បានកើតឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០១ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដឹកនាំបញ្ជាដោយលោក អភិបាលស្រុកកំពង់សីលា បានធ្វើការឃាត់បានរថយន្តគ្រឿង ម៉ាក កូរូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G- 7227 នៅចន្លោះគីឡូម៉ែត 152-153 ផ្លូវបត់ចូលផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិ ស្ទឹងឆាយ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងរថយន្តមានគ្នា៥នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរម្នាក់ និងបុរសជនជាតិចិន ៤នាក់ មានពាក់ឯកសណ្ឋានបន្លំធ្វើជាក្រុមការងារផ្លូវល្បឿនលឿន រួចដឹកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
ជាលទ្ធផលការសាកសួរបុរសជនជាតិខ្មែរម្នាក់ ជាអ្នកបើកបររថយន្តខាងលើ បានសារភាពថា គឺខ្លួន ធ្វើតាមបញ្ជារបស់មេខ្លោងបុរសជនជាតិខ្មែរម្នាក់ទៀត បន្ទាប់ពីសាកសួររួច សមត្ថកិច្ចយើងបានធ្វើការស្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានបុរសជនជាតិខ្មែរ ដែលជាមេខ្លោង យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
ជនសង្ស័យទាំង៦នាក់ មានឈ្មោះដូច ជា ១-ឈ្មោះ អ៊ឹង សេងល័ង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រោះក្រហមការដ្ឋានផ្លូវល្បឿនលឿន កាន់លិខិតឆ្លងដែនលេខៈ 050967845 មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ២-ឈ្មោះ រ៉ា វណ្ណះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់រទេះ ឃុំកំពង់រទេះ ក្រុសស្ទឹងសែន ខេត្តកំពុងធំ។
៣.- ឈ្មោ Deng YuXin (តឹង អ៊ីស៊ីវ ) ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខៈ EF1651430 បម្រើការងារ នៅភោជនីយដ្ឋាន សា ស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៤- ឈ្មោះ WANG RUI (វ៉ាង រួយ) ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងលេខៈ EE 4261410 បម្រើការងារនៅ ភោជនីយដ្ឋាន សា ស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ៥- ឈ្មោះ Fang Chao (ហ្វាង ឆាវ) ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាត ចិន កាន់លិខិតឆ្លងដែនលេខៈ EH 1274335 មុខរបរ ធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៦- ឈ្មោះ Zhang JinJun (ចាង ជិនជុន) ភេទប្រុស អាយុ ៣៧ឆ្នាំ កាន់លិខិតឆ្លងលេខៈ EG 9351663 មុខរបរ ធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបានរួមមានរថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 (មធ្យោបាយធ្វើសកម្មភាព)។ រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខៈ ភ្នំពេញ 2G-7227 (មធ្យោបាយធ្វើសកម្មភាព)។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបុរសជនជាតិខ្មែរ ដែលមេខ្លោង បានសារភាពថា ខ្លួនធ្លាប់ដឹកជនជាតិចិន ពីភ្នំពេញមកខេត្តព្រះសីហនុ ចំនួន ៣លើករួចមកហើយ លើកទី១ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន ២នាក់ ជិះតាមផ្លូវជាតិលេខ ៤ ចូលខេត្តព្រះសីហនុ។ លើកទី២ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន ២នាក់ ជិះចូលតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង២នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជនសង្ស័យបានបិទភ្លើងរថយន្ត ហើយបើកយឺតៗ ពេលផុតបារ៉ាសត្រួតពិនិត្យទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។ លើកទី៣ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខៈ ភ្នំពេញ 2G-7227 ដឹកជនជាតិចិនចំនួន ២នាក់ និងឲ្យមិត្តភក្តិខ្លួនឈ្មោះ រ៉ា វណ្ណះ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385ដឹកជនជាតិចិនចំនួន ៤នាក់ ជិះតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង៦នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាសត្រួតពិនិត្យ ជនសង្ស័យបានបិទភ្លើងរថយន្ត ហើយបើកយឺត ពេលផុតបារ៉ាសទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។
ចំពោះជនសង្ស័យបុរសជនជាតិចិនទាំង៤ ខាងលើ បានសារភាពថាពួកខ្លួនបានធ្វើចត្តាឡីស័ករួចហើយ ប៉ន្តែពុំមានឯកសារភ្ជាប់មកជាមួយឡើយ ហើយពួកខ្លួនមានបំណងទៅភ្នំពេញ រួចបន្តដើម្បីត្រឡប់ទៅប្រទេសចិនវិញ។
ករណីខាងលើនេះ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕រក្សាសិទ្ធិដោយ៖CEN

