Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាងល្អមែន, អ្នកបើករថយន្តស្ទើរភ្លើងលឿនដូចហោះ វាក់ជាម៉ូតូបត់ពីមុខបណ្តាលធ្លាក់ប្រឡាយទឹក ក្រឡាប់ផ្ងារជើងមនុស្ស៤នាក់ត្រូវបានជួយសង្រ្គោះទាំន់ពេល

បន្ទាយមានជ័យ ៖ សមត្ថកិច្ចបានបញ្ជាក់ថា មនុស្សចំនួន៤នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ចេញពីរថយន្តដែលធ្លាក់ប្រឡាយទឹកក្រឡាប់ផ្ងារជើងឡើងលើ ត្រូវបានអ្នកជិតខាងជួយទាន់ពេល នៅវេលាម៉ោង៤.៣០នាទីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្ថិតភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នគរបាលសណ្តាប់ធ្នាប់និងចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តLEXUS.RX300 ដែលបើកបរដោយឈ្មោះ ហ៊ិន រ៉ាសិទ្ធិ ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិភ្នំព្រឹក ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកដែលមានអ្នករួមដំណើរ៤នាក់ (ស្រី២នាក់,ក្មេងម្នាក់)បានបើកបរ ក្នុងល្បឿនលឿន ហើយមានក្នុងជិះម៉ូតូដែលជិះស្របទឹសគ្នាបត់ឆ្វេងដៃចូលផ្លូវ រថយន្តគេចឆ្វេងក្រឡាប់ចូលប្រឡាយទឹកផ្ងារជើងឡើង។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ នៅពេលដែលរថយន្តធ្លាក់ចូលប្រឡាយទឹកខាងត្បូងផ្លូវផ្ងារជើងឡើងលើ លិចទឹកអ្នកជិតខាងឃើញបាននាំគ្នាប្រហែល១០នាក់ បានគាស់រថយន្តបើកទ្វារយកអ្នកជិះក្នុងរថយន្ត៤នាក់ នាក់រួចផុតពីគ្រោះថ្នាក់ តែបណ្តាលខូចខាតរថយន្តស្ទើរទាំងស្រុង។

សមត្ថកិច្ចនគរបាលចរាចរណ៍បានអះអាងថា នៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង កម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យភ្លាមៗ ហើយដោយភាគីរថយន្តបើកបរក្នុងល្បឿនលឿន គ្មានការប្រុងប្រយ័ត្ននិងអ្នកជិះម៉ូតូដែលបត់ពីមុខរថយន្តបង្កគ្រោះថ្នាក់ បានសុំធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងផងដែរ៕រក្សាសិទ្ធិដោយ៖ CEN

×