Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់ ! រថយន្តធុនធំដឹកខ្សាច់ កិននារីម្នាក់ដែលជិះម៉ូតូចុះពីលើស្ពានព្រែកព្នៅ បណ្ដាលឲ្យបែកក្បាលធ្កាយខួរស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជិះម៉ូតូពីស្ពានព្រែកព្នៅ ខណៈជិះចុះជិតផុតទៅហើយ ស្រាប់តែក្រឡាច់និងខឿនថ្មើរជើងដួល ក៏ត្រូវរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់ កិនបណ្តាលបាត់បង់ជីវិត ហើយរថយន្តបង្កត្រូវប្រជាពលរដ្ឋ ជួយឃាត់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី២ មេសា ២០២១ នៅចំណុចចុងស្ពានព្រែកព្នៅខាងកើត ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ 3E-7684 ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់ បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ប្រគល់ឲ្យនគរបាលជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានវ័យជាង២០ឆ្នាំ ភេទស្រី ស្លៀកខោ ខូវប៊យពណ៌ខៀវ ពាក់អាវក្រៅដៃវែងមានមួក អាវក្នុងពណ៌ស ពាក់មួកការពារពណ៌ស ជិះម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ក្រហមលាយស ពាក់ផ្លាកលេខភ្នំពេញ 1IB-9509 ជិះម្នាក់ឯង មិនទាន់ស្គាល់អត្តសញ្ញាណ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូជនរងគ្រោះ ព្រមទាំងរថយន្តបង្កបានធ្វើដំណើរឡើងលើស្ពានព្រែកព្នៅ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះជិះម៉ូតូទៅប៉ះនិងខឿនថ្មើរជើងជើងរបស់ ស្ពាន រួចបានដួល ស្របគ្នានោះ រថយន្តបង្កបានបើកមកពីក្រោយ គេចមិនទាន់ បានកិនចំជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ហើយរថយន្តបានបើកហួសចេញពីកន្លែងកើតហេតុ ប្រមាណជាង៥០០ ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យមកទទួលអ្នកបើកបរយកទៅប៉ុស្តិ៍ ដើម្បីប្រគល់ជូននគរបាលចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ។

បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកាន់ក្រុមគ្រួសារឲ្យមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯអ្នកបើកបរ ព្រមទាំងរថយន្តបង្ក ត្រូវបានប្រគល់ទៅឲ្យជំនាញនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សារឿន

×