Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់នេះ សមត្ថកិច្ចចាប់ផ្តេីមអនុវត្តបម្រាមគោចរ របស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន ( ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ ) លេីកលែងតែ ចំណុចមួយចំនួន។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្ត ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

គោលដៅបិទបម្រាមគោចរ

  • ខណ្ឌក្រៅក្រុង ១- ច្បារអំពៅ : – ផ្លូវជាតិលេខ១កែងTiger – ផ្លូវក្រោមស្ពានសំរោង ២- មានជ័យ: – រង្វង់មូលព្រះនរាយ៍ – ស្តុប ៦០m ( ម៊ែសឺដេស) ៣- ដង្កោ : – ស្តុប៥០m កែង ២១៧ – បេតុងព្រៃសកែង ជ.៣ ៤- កំបូល: ជ.៤ មុខបុរីសែនមនោរម្យ ៥- ពោធិសែនជ័យ: រង្វង់មូលចោមចៅ – ផ្លូវចោមចៅ ស្តុបទួលពង្រ ៦-សែនសុខ:ស្តុបហាណូយកែងឈ្នះឈ្នះ – ផ.២០១១ កែង ផ.១៩៦២ ៧- ព្រែកព្នៅ: – ជ.៥ មុខអធិការដ្ឋាន – ស្ពានឡុងឈិន ៨- ប្ញស្សីកែវ: – ផ្លូវឡឥដ្ឋកែងឈ្នះឈ្នះ – ក្រោមស្ពានព្រែកព្នៅ ៩- ជ្រោយចង្វារ :- ជ.៦ កែងឈ្នះឈ្នះ
    • ខណ្ឌក្នុង ១- ចំការមន : – មុនីវង្ស មុខ Rock
      • ផ.២៧១ មុខភ្នំពេញស្ព័ត
        ២- បឹងកេងកង: ផ.ម៉ៅសេទុងមុខវ៉ាន់ដា
      • ផ.ព្រះសីហនុ មុខឡាក់គី
        ៣- ដូនពេញ: សុធារស កែងសុរាម្រិត
      • ផ.មុនីវង្ស មុខសត្យមុនីចេតីយ៍
        ៤- ៧មករា : ផ.នេរុ មុខអគារ១៣ជាន់
      • ផ.កម្ពុជាក្រោម ក្រោយទីស្តីការ
        ៥- ទួលគោក: ផ.២៧១ មុខផ្សារហេងលី
      • ផ.ម៉ៅសេទុង មុខម៉ុងឌីយ៉ាល់
  • គោលដៅចរាចរ :
    ១- រង្វង់មូលគួចកាណុង
    ២- ស្តុបបូកគោ
    ៣- ច្រមុះជ្រូកក្បាលថ្នល់
    ៤- ស្ពានអាកាស៧មករា
    ៥- រង្វង់មូលកាំកូ៕ រក្សាសិទ្ធិដោយ: ចេស្តារ
×