Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​ហូប​ត្រីខកំប៉ុង ក៏​ស្រាប់តែ​ពុល បណ្តាលឱ្យ​ក្អួតចង្អោរ ទន់ដៃទន់ជើង​គ្រប់គ្នា

​ខេត្តរតនគិរី ៖ លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការនគរបាល​ស្រុក​អូយ៉ាដាវ បានឱ្យដឹងថា ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ហូប​ត្រីខកំប៉ុង ក៏​ស្រាប់តែ​ពុល បណ្តាលឱ្យ​ក្អួតចង្អោរ ទន់ដៃទន់ជើង​គ្រប់គ្នា ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ ចុះទៅ​ជួយ ដោយ​ដឹកជញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ​។

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ ត្រង់ចំណុច​ភូមិ​ភិ ឃុំ​សេសា​ន្ត ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី​។​

​លោក​វរសេនីយ៍ឯក សូ​យ សំណាង បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​៧​នាក់​ខាងលើ​នោះ​មាន ៖ ទី​១-​ឈ្មោះ សល់ សី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ទី​២-​ឈ្មោះ សល់ ឡេស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ទី​៣-​ឈ្មោះ សេវ លីន ភេទ​ស្រី អាយុ​១៤​ឆ្នាំ​, ទី​៤-​ឈ្មោះ សល់ ញូ​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​, ទី​៥-​ឈ្មោះ សល់ ដា​នី ភេទ​ស្រី អាយុ​១១​ឆ្នាំ​, ទី​៦-​ឈ្មោះ សល់ សេ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ទី​៧-​ឈ្មោះ សល់ ព្រំ ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​។ ជនរងគ្រោះ​ទាំងអស់គ្នា រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។ ក្រោយពី​លោក​បានទទួល​ដំណឹង​ពី​លោក​មេភូមិ​ភ្លាមៗ​ថា មាន​ករណី​អ្នក​ហូប​ត្រីខ​ពុល​ហើយ​មាន​អាកា​រៈ​វិលមុខ ក្អួតចង្អោរ ទន់ដៃទន់ជើង​នោះ លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ជួយ​អន្ដរាគមន៍​ភ្លាមៗ​ផងដែរ​។ លុះ​ពេលទៅដល់ ក៏​ឃើញ​ជនរងគ្រោះ​ត្រូវបាន​អ្នកភូមិ​នាំ​មកដល់​ចំណុច​កំពង់ចម្លង​ភូមិ​ភិ​ទៅហើយ រួច​ក៏​ដឹកយក​មកកាន់​មណ្ឌល​សុខភាព​ស្រុក​អូយ៉ាដាវ ដើម្បី​សង្គ្រោះបន្ទាន់​តែម្តង​។​

​លោក​អធិការ​បាន​បន្តថា នៅវេលា​ម៉ោង ៦:៣០​នាទី លោក​បានទទួល​ទូ​ស័ព្ទ​ពី​លោក​មេភូមិ​ភិ ថា មាន​ករណី​អ្នក​ហូប​ត្រីខ​ពុល ដោយមាន​អាកា​រៈ​វិលមុខ ក្អួត ទន់ដៃទន់ជើង​។ ដោយ​ស្នើ​ឱ្យជួយ​អន្ដរាគមន៍ ជួយ​ទៅ​ទទួល​ជនរងគ្រោះ​យកមក​កាន់​មណ្ឌល​សុខភាព អូ​រយ៉ា​ដាវ​។​

​លោក​ថា រហូតដល់​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ លោក​ចាត់​ឱ្យ​មន្ត្រី​របស់លោក​ទៅធ្វើ​កំណត់ហេតុ នឹង​នាំយក​សំបក​កំប៉ុង​ត្រីខ ម៉ាក គឺ​ហ្វ​ខេន ទៅ​អធិការដ្ឋាន​ដើម្បី​ពិនិត្យ​។ ពួកគាត់​ទាំង ៧​នាក់ បាន​ធូរស្រាល​ខ្លះ​ហើយ ប៉ុន្ដែ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​នៅឡើយ​ទេ ដោយ​រងចាំ​តាមដាន​អាកា​រៈ​បន្តទៀត​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×