Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ត្រៀម​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​​ក្រុង​បូកគោ ​នៃ​ខេត្តកំពត ក្នុង​អាណត្តិ​ទី​៣ នៅពេល​ខាងមុខ​

ភ្នំពេញៈ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​លេខ ៣៨ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ស្ដីពី​ការបង្កើត​ក្រុង​បូកគោ​នៃ​ខេត្តកំពត ដែល​ក្រុង​នេះ​មាន​សង្កាត់​ចំនួន ៣ គឺ សង្កាត់​បឹង​ទូក សង្កាត់​កោះ​តូច និង​សង្កាត់​ព្រែក​ត្នោត ។​

យោងតាម​មាត្រា ១៤ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមាន​ក្រុមប្រឹក្សា​របស់ខ្លួន ដែល​ត្រូវបាន​ជ្រើសរើស​ឡើង​តាម​ការបោះឆ្នោត​អសកល ស្របតាម​នីតិវិធី​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​ដែល​ហៅ​កាត់​ថា “ ក្រុមប្រឹក្សា​” ។​

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​មានប្រសាសន៍ថា យោង​មាត្រា​៧៨ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ​ដែល​បង្កើត​ថ្មី ត្រូវធ្វើឡើង​ក្នុង​រយៈពេល​យ៉ាងយូរ ២៤០ ថ្ងៃ បន្ទាប់ពី​ការបង្កើត​ខេត្ត ក្រុង ស្រុក ខណ្ឌ​នោះ ។ សម្រាប់​ក្រុង​បូកគោ​នៃ​ខេត្តកំពត​ដែល​ទើប​បង្កើត​ថ្មី​នេះ គ​.​ជ​.​ប ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​តាម​កាល​បរិ​ចេ្ឆ​ទ​ដែល​កំណត់ដោយ​នាយករដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​

​លោក សោម សូ​រី​ដា បានបញ្ជាក់​បន្ថែមថា នៅ​ចំពោះមុខ គ​.​ជ​.​ប ត្រូវ​ត្រៀម​រៀបចំ​ការងារ​ជាច្រើន ដូចជា​៖ ការរៀបចំ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត ដែល​ទើប​បង្កើត​ថ្មី​នេះ ៕រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×