Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រូកចំនួន៣៨ក្បាល ត្រូវបានដុតកម្ទេចចោល ក្រោយរកឃើញមានជំងឺប៉េះ

បន្ទាយមានជ័យ ÷ មន្ត្រីជំនាញដុតកម្ទេចជ្រូកចំនួន៣៨ក្បាល ដែលនាំចូលពីប្រទេសថៃក្រោយពី ពិនិត្យឃើញមានជំងឺប៉េះជ្រូកអាហ្រិច កាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ មន្ទីរពិសោធន៍វីរុសសាស្ត្រនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ ធ្វើសំណាកឈាមជ្រូករស់ចំនួន៣៨ក្បាល រកឃើញប៉េសជ្រូកអាហ្វ្រិក ដែលសមត្ថកិច្ចចាប់នៅព្រំដែនកម្ពុជាថៃ នៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១កន្លងទៅ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ កាលពីរសៀល ថ្ងៃទី ៣០ខែ មីនា ឆ្នាំ២០២១ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យនេះ សហការនិងកម្លាំងពាក់ព័ន្ធ បានចាប់រថយន្ត ២គ្រឿង។
រថយន្តទី១ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-0388 ផ្ទុកជ្រូករស់ចំនួន២០ក្បាល និងរថយន្តទី២ គ្មានផ្លាកលេខ ផ្ទុកជ្រូករស់ចំនួន១៨ក្បាល នៅក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។ ជ្រូកបាននាំចូលពីប្រទេសថៃ តាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុងស្រុកអូរជ្រៅ ។ ការនាំចូលសត្វជ្រូកនេះ ដោយមិនមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់សុខភាពសត្វឡើយ ។

ប្រធានការិយាល័យបានបន្តថា៖ ក្នុងនោះសមត្ថកិច្ចជំនាញបាននាំយកវត្ថុតាងល្មើស មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់ និងធ្វើចត្តាឡីស័ក និងបានបូមឈាមផ្ញើទៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ដើម្បីចាត់ការជាបន្តទៀត ។ ជាលទ្ធផលលើសំណាកឈាមជ្រូក ដែលធ្វើពិសោធន៍បានបញ្ជាក់ថា វត្ថុវិភាគមានគុណភាពល្អ តែវិជ្ជមានជំងឺប៉េះជ្រូកអាហ្វ្រឹក។

យោងការណែនាំរបស់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប៉ាង វណ្ណាសេដ្ឋ ប្រធានកសិកម្មខេត្ត និងចំណាររបស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យជំនាញ ដុតបំផ្លាញចោលតាមនីតិវិធី និងតាមបច្ចេកទេស ព្រោះជាប្រភេទជ្រូកមានជំងឺ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានទិញយកទៅបរិភោគ ដូច្នេះសត្វជ្រូកទាំង៣៨ក្បាលនោះ ត្រូវមន្ត្រីជំនាញនាំទៅដុតបំផ្លាញចោលហើយ កាលពីម៉ោង៣រសៀលថ្ងៃទី១ខែមេសាឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ÷សួង សាម

×