Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបទូកចំនួន ៥គ្រឿង ពាក់ព័ន្ធបទល្មើសនេសាទ ក្នុងតំបន់អភិរក្សសត្វផ្សោត

ស្ទឹងត្រែង​ ៖ លោកវង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា កម្លាំងជំនាញមន្ត្រីជលផល សហការជាមួយឆ្មាំទន្លេសហគមន៍នេសាទ ចុះល្បាតឃាត់ទូកចំនួន ៥ គ្រឿងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦និង២៥នាទីល្ងាចម្សិលមិញ។

លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងទៀតថា លោកនិងអនុប្រធានឆ្មាំទន្លេអភិរក្សសត្វផ្សោតខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទ នៅតំបន់អភិរក្សស្រុកសៀមបូក ដោយមានអ្នកចូលរួមសរុបចំនួន១៦នាក់។

ក្រុមការងារចម្រុះ បានធ្វើសកម្មភាពល្បាត នៅក្នុងអន្លង់ផ្សោត ត្បូងខ្លា កោះជ្រឹម និង អន្លង់កោះកូនសត្វ អន្លង់សៀមបូក ជាលទ្ធផលទទួលបានរួមមានៈ – ឃាត់ទូកចំនួន៥គ្រឿង – ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ចំនួន ៥នាក់ – ដកហូតវត្ថុតាងបទល្មើស មងពន្លិច ចំនួន ០៣ត្បូង ក្រឡា ៨សង់ទីម៉ែត្រ ប្រវែសរុប ១៥០ម៉ែត្រ ។ សន្ទូចប្រវែងសរុប ៨០០ម៉ែត្រ ចំនួន ៩៥០ផ្លែ៕ រក្សាសិទ្ធិដោយ:សំណាង

×