Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីនគបាលម្នាក់ ជិះម៉ូតូ ត្រូវរថយន្តកូរ៉ូឡាបើកឆ្លងគន្លងផ្លូវ ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿន មិនគោរពច្បាប់ចរាចរណ៍ បើកឆ្លងគន្លងផ្លូវជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់មន្រ្តីនគបាលម្នាក់ យ៉ាងអាណោចអាធ័ម ចំណែកឯម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាននៅនិងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃសុក្រទី២ ខែមេសាឆ្នាំ ២០២១ ចំណុចជាប់ផ្សារទួលសំបូរ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ដាញ់សុីថុល អាយុ៥១ ឆ្នាំ ភេទប្រុស មុខរបរជាមន្រ្តីនគរបាល។ មានស្រុកកំណើតនៅភូមិគ្រាំងស្វាយ សង្កាត់គ្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាកស្មាស REVOពណ៌ខ្មៅពាក់ផ្លាកលេខ នគរបាល 1.18 03 ជិះដោយមន្រ្តីនគរបាលម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តមួយគ្រឿងទៀត ម៉ាកកូរ៉ូឡាពណ៌ ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2-Q 2411 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងទៅជើងក្នុងល្បឿនលឿនមិនប្រយ័ត្ន បានឆ្លងគន្លងផ្លូវជ្រុលចង្កូតទៅបុកចំពីមុខខាងម៉ូតូពេញទំហឹង បណ្តាលម៉ូតូដួលស្លាប់បុរសជាមន្រ្តីនគរបាលម្នាក់នៅនឹងកន្លែង ។ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សាម៉េត

×