Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ចុះពិនិត្យមេីលស្ថានក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០២ បន្ទាប់ពីបម្រាមគោចរចាប់ផ្ដេីមអនុវត្តន៍នៅរាត្រីនេះ

ភ្នំពេញ ៖ នៅក្នុងរាត្រីថ្ងៃទី០២ខែមេសានេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យ នៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗនៅនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែឲ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តឲ្យមានប្រសិទ្ធភាពនូវបម្រាមគោចរ ដែលបាននិងកំពុងអនុវត្តន៍ នៅយប់នេះ។

បម្រាមគោចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដោយ
មានរយៈពេលសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ។

នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹក ក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណជាង ០៨ នៃរាត្រីថ្ងៃទី០២ មេសារនេះ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌដូនពេញ និងកម្លាំងចម្រុះចំណុះឲ្យគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមឲ្យពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុម រួចឲ្យពួកគាត់ទៅចុះ។

ក្រោយពីពិនិត្យនៅទីតាំងខាងលើរួច លោកឃួង ស្រេងក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅ នៃខណ្ឌឬស្សីកែវបន្តទៀត និងបន្តទៅគោលដៅផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង៩០ភាគរយហើយ បានអនុវត្តទៅតាមបម្រាមគោចរនេះ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តេីមអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន ( ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ ) លេីកលែងតែ ចំណុចមួយចំនួន។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្ត ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×