Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកំពង់ស្ពឺ អនុវត្តវិធានការរដ្ឋបាល បិទទីតាំងអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារចល័ត កន្លែងលក់ភេសជ្ជៈ គ្រឿងស្រវឹង ពេលរាត្រី

កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ដេីម្បីចូលរួមក្នុងការទប់ស្កាត់ ការចម្លងជំងឺកូវីដ .១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋបាល បណ្ដោះអាសន្ន បិទនូវទីតាំង អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារចល័ត កន្លែងលក់ភេសជ្ជៈ គ្រឿងស្រវឹង ពេលរាត្រី ដោយបិទចាប់ពីម៉ោង ២០និង០០ រហូតដល់ម៉ោង ០៥និង០០នាទី ទៀបភ្លឺ គិតពីថ្ងៃទី ០២ ១៥ ខែមេសា ឆ្នាំ ២០២១នេះតទៅ មានថេរវេលារយៈពេល ០២សប្ដាហ៍ ក្នុងអំឡុងពេលបិទភោជ នីយដ្ឋាន អាហារដ្ឋាន កន្លែង លក់ភេសជ្ជៈ ម្ចាស់អាជីវកម្មអាចធ្វើការវេចខ្ចប់ ជូនអតិថិជន បាន ដោយប្រេីប្រាស់សេវាដឹកជញ្ជូន ។

សេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាល៖ ១.ផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្ម ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហាចល័ត ហាងលក់គ្រឿងស្រវឹង ដែលបើកទទួលអតិថិជនចូលទទួលទានភេសជ្ជៈ ឬគ្រឿងស្រវឹង (អនុញ្ញាតឲ្យលក់វិចខ្ចប់បាន) ២.ផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើសកម្មភាពកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ ឬការជួបជុំមនុស្សច្រើន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×