Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារដែលធ្វើឲ្យគេរំជួលចិត្តអាណិតលើកដំបូង បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ម្ដាយរបស់គេក៏ជាដែរ

ភ្នំពេញ ៖ ជាសះស្បើយទាំងពីរនាក់ម្ដាយ និងកូនតែម្ដង នាំឲ្យការរំជួលចិត្តក្ដីទុក្ខពីមុន ប្រែមកជាត្រេកឡើងវិញ គឺ កុមារា អាយុ៦ឆ្នាំម្នាក់ និងម្ដាយរបស់គេ ដែលកើតជំងឺកូវីដ-១៩ ពេលនេះ ត្រូវបានព្យាបាលជា សះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរព្យាបាល Great Duke ទៅកាន់លំនៅឋានវិញរួចរាល់ហើយ នៅក្នុងទឹកដីខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

អ្នកទាំងពីរនេះ បានបង្ហាញលិខិតអនុញ្ញាត បញ្ជាក់ថា ពួកគាត់បានជាសះស្បើយឡើងវិញហើយ , បើយោងតាមលិខិតអនុញ្ញាតរបស់គ្រូពេទ្យ បានបញ្ជាក់ថា ស្ត្រីជាម្តាយ និងកុមារាអាយុ ៦ឆ្នាំ រូបនេះ ត្រូវបានតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន ២ដង នៅវិទ្យាស្ថានប៉ាស្ទ័រ។ បើទោះបីជាយ៉ាងណា ពួកគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព។

គួរបញ្ជាក់ថា កុមារា អាយុ៦ឆ្នាំ និងស្ត្រីជាម្ដាយ ខាងលើនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN

×