Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយតករអង់គ្លេស រកឃើញឈាមកក៣០ករណី ទៅវ៉ាក់សាំងអាស្ត្រាសេនីកា

និយតករប្រទេសអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ទី ១ មេសាបាននិយាយថា អង់គ្លេសបានកំណត់ពីការកកចំនួន៣០ករណី បន្ទាប់ពីបានប្រើប្រាស់វ៉ាក់សាំងអាស្ត្រាសេនីការួច ហើយច្រើនជាង២៥ករណីផ្សេងទៀតត្រូវបានទីភ្នាក់ងារនិយតករអង់គ្លេសបានចេញផ្សាយនាពេលកន្លងមក។

ទីភ្នាក់ងារ ផ្នែកវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាពអង់គ្លេសបាននិយាយថា ខ្លួនមិនទាន់រកឃើញនូវបញ្ហាឈាមកកនៅឡើយទេ ដែលបង្កដោយវ៉ាក់សាំង BioNTech និង Pfizer។
មន្ត្រីសុខាភិបាលអង់គ្លេសបាននិយាយថា ពួកគេនៅតែជឿជាក់ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅតែល្អ ហើយឆ្ងាយពីហានិភ័យដែលអាចកើតមានឡើងនូវជំងឺឈាមកក។

ក្នុងប្រទេសមួយចំនួនកំពុងហាមឃាត់មិនឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដអាស្តា្រសេនីកា ខណៈប្រទេសមួយចំនួនទៀតបានកំពុងបន្តការចាក់វ៉ាក់សាំងមួយនេះ ដោយការស៊ើបអង្កេតលើរបាយការណ៍ឈាមកកនៅតែបន្ត។

កាលថ្ងៃទី ១៨ មីនាកន្លងទៅនិយតករឱសថអង់គ្លេស បាននិយាយថា ខ្លួនបានរកឃើញបញ្ហាឈាមកកនៅក្នុងខួរក្បាលចំនួន៥ករណី ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងចំនួន១១លាននាក់។

នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ករណីឈាមកកត្រូវបានរកឃើញចំនួន២២ករណី ដែលជាបញ្ហាឈាមកកក្នុងប្រហោងឆ្អឹងខួរក្បាល ដែលនេះជាជំងឺកកឈាមដ៏កម្របំផុត។ ក្នុងនោះរបាយការណ៍ចំនួន ៨ នៃព្រឹត្តិការណ៍ឈាមកកដទៃផ្សេងទៀត គឺទាក់ទងនឹងប្លាស្មាឈាមទាបក្នុងចំណោមវ៉ាក់សាំងចំនួនសរុប ១៨,១ លានដូស៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×