ភ្នំពេញ ៖ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៩២ថ្ងៃ បានកើតឡើងចំនួន ៧៧៣លើក គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ មានមនុស្សចំនួន ៤៣៧នាក់បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ១១២៥នាក់ ក្នុងនោះធ្ងន់ចំនួន ៦៦៥នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់ ៣នាក់ និងរបួស ៥នាក់ ក្នុងនោះរបួសធ្ងន់ ៤នាក់ និងស្រាល ១នាក់។
របាយការណ៍បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៩២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៦៩៧០០គ្រឿង ក្នុងនោះម៉ូតូចំនួន ៥១១១២គ្រឿង និងរថយន្តចំនួន ១៨៥៨៨គ្រឿង ក្នុងនោះរថយន្តតូច ១៤៦៨៨គ្រឿង និងធំ ៣៩០០គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

