ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់បើកសុខៗបានដាច់កង់ ទៅបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ បានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤និង២២នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២១ ដែលទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ នៅក្នុងភូមិអន្លង់គងថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពាក់ផ្លាកលេខកំពង់ចាម 3A-0674 បើកបរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានដាច់កង់ទៅបុកជាមួយនឹងម៉ូតូឌ្រីមសង់ សេ១២៥ស៊េរី២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HQ-5937 បើកបរក្នុងទិសដៅស្របគ្នា
បណ្តោលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ដង្កោ ចុះមកដល់ទីតាំង ធ្វើការទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងយកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅអធិការខណ្ឌដង្កោ ដើម្បីរងចាំការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា


