តាមសារព័ត៌មាន Mothership បានចុះផ្សាយនូវរឿងដ៏តក់ស្លុតមួយ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមម្នាក់ បានរងការចោទប្រកាន់កាត់ប្រដាប់ភេទមិត្តប្រុសរបស់ខ្លួន ខណៈគាត់កំពុងលង់លក់ក្នុងដំណេក។ បន្ទាប់កាត់រយះ ស្រ្តីដៃឆៅរូបនេះ ក៏បានយកផ្នែកលិង្គដែលបានកាត់ផ្តាច់ យកទៅបោះចូលក្នុងបង្គន់។
យ៉ាងណាមិញ ចំពោះហេតុផលដែលស្ថិតនៅពីក្រោយសកម្មភាពដ៏សាហាវនេះផងដែរ គឺដោយសារស្រ្តីរូបនេះខឹងមិត្តប្រុសមានអ្នកថ្មី។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោងប្រមាណ ១១ យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ស្ថិតក្នុងទីក្រុង Xihu ស្រុក Changhua។
ស្រ្តីដៃដល់មានឈ្មោះ Feng អាយុ ៤០ ឆ្នាំ ជាជនជាតិវៀតណាម ។ ចំណែកមិត្តរបស់ប្រុសរបស់នាងមានឈ្មោះ Huang អាយុ ៥២ ឆ្នាំ ជាជនជាតិតៃវ៉ាន់។ Feng ក៏បានបន្យល់ទុកស្លាកស្នាមឈាមនៅលើស្បែកជើង នៅជិតកន្លែងកើតហេតុ។

Huang បានដឹងខ្លួន គឺនៅពេលមន្រ្តីបាននាំគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ គាត់បានបាត់បង់ឈាមច្រើន ហើយតំណាងមន្ទីរពេទ្យ ក៏បានរាយការណ៍ថា ពួកគេត្រូវធ្វើការវះកាត់បន្ទាន់លើបុរសរងគ្រោះ។ Huang ឥឡូវ បើទោះមានសុវត្ថិភាព ប៉ុន្តែ មានការព្យាបាលជាច្រើនដែលត្រូវធ្វើ។ លិង្គរបស់គាត់ គឺនៅសល់តែប្រមាណ ២០% នៃអ្វីដែលធ្លាប់មាន។ ទោះបីជាពួកគេអាចរកឃើញប្រដាប់បន្តពូជរបស់គាត់ ដែលបានហូរចូលបង្គន់ក៏ដោយ ក៏មិនអាចតភ្ជាប់ឡើងវិញបានដែរ។
Feng បានចូលខ្លួនឲ្យប៉ូលីសតាមសម្រួល និងបានសារភាពថា នាងពិតជាបានកាត់ផ្តាច់លិង្គមិត្តប្រុសរបស់នាងពិតប្រាកដមែន ខណៈគាត់កំពុងដេកលក់យ៉ាងស្កប់ស្កល់។ Feng បានប្រើកន្ត្រៃកាត់វាចេញ ព្រោះនាងជឿថា គាត់កំពុងបោកប្រាស់នាង។ Feng បានអះអាងថា សកម្មភាពរបស់នាង គឺជាលទ្ធផលនៃការប្រច័ណ្ឌខ្លាំងពេក ហើយនាងក៏មានការសោកស្តាយជាខ្លាំងផងដែរ។
ចំណែក Huang វិញ បានបញ្ជាក់ឲ្យដឹងផងដែរថា គាត់កំពុងគេងលក់យ៉ាងស្កប់ស្កល់ បន្ទាប់ពីហូបមីក្លែមស្រា Huadiao៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


