ខេត្តប៉ៃលិន ៖ អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំណុចបឹងអាជៀង ខេត្តប៉ៃលិន មានករណីផ្ទុះមីនតោន បណ្តាលឲ្យអ្នកបើកត្រាកទ័រ រងរបួស។
អាជ្ញាធរមីន បានបន្តថា អ្នកបើកត្រាកទ័រ ឈ្មោះ ប៊ន សាមុត ភេទប្រុស អាយុ២៦ ឆ្នាំ រងរបួស ខណៈពេលភ្ជួរដីចម្ការ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


