Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ក្នុងស្រុកកោះញែក

មណ្ឌលគិរី ៖ បើតាមការផ្សាយរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហែម ប៊ូណារ៉ែល បញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។

ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា ការចុះពិនិត្យនេះ គោលបំណង ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ នៅតំបន់ព្រៃខៀវ ក្នុងភូមិសាស្រ្តស្រុកកោះញែក ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ឯកឧត្តម អភិបាលខេត្ត។

ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ ត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវ និងបង្ក្រាបបទល្មើសដីព្រៃឈើគ្រប់ប្រភេទ ជាពិសេស ត្រូវចំណាត់ការឲ្យបានម៉ឺងម៉ាត់ចំពោះមេខ្យល់ និងមេខ្លោង ដែលរៀបចំឲ្យមានចលនានៃការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃខុសច្បាប់។ ម្យ៉ាងទៀត ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដល់កម្លាំងប្រជាការពារចំនួន ៣៣នាក់ នៅចំណុចព្រៃខៀវ ក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×