Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរាជធានីភ្នំពេញ ៖ ឃាត់ម៉ូតូចំនួន ៦៥គ្រឿង និងរថយន្តចំនួន ៨គ្រឿង ល្មើសនឹងបម្រាមគោចរ ហាមធ្វើដំណើរបណ្តោះអាសន្ន

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការអនុវត្តវិធានការបម្រាមគោចរហាមធ្វើដំណើរបណ្តោះអាសន្ន ចាប់ពីម៉ោង ០៨និង០០នាទីយប់ ដល់ម៉ោង ០៥និង០០នាទីភ្លឺ នៅភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ ហើយបានចូលរួមគោរព និងសហការបានយ៉ាងល្អដោយមិនចេញពីផ្ទះ បើមិនមានការចាំបាច់ ។

ម្យ៉ាងវិញទៀតគឺមានតែប្រជាពលរដ្ឋចំនួនតិចតួចបំផុតដែលល្មើសនឹងបម្រាមនេះ ដោយសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូចំនួន ៦៥គ្រឿង និងរថយន្តចំនួន ៨គ្រឿង យកមករក្សាទុករហូតដល់១៤ថ្ងៃ ទើបប្រគល់ជូនម្ចាស់វិញ ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី៣ ខែមេសា នេះទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី១៩៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×