Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាឯកឧត្តម ឃួង ស្រេង ÷ បុគ្គលដែលល្មើសនឹងបម្រាមគោចរ ត្រូវដកហូតយានយន្ត និងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ

អ្នកដែលមិនគោរពតាមបម្រាមគោចរ ក្នុងការផ្អាកដំណើរចរាចរណ៍ និងសកម្មភាពលក់ដូរផ្សេងៗ នាពេលយប់ក្នុងរាជធានីភ្នំពេញ ដោយនៅតែធ្វើដំណើរតាមដងផ្លូវនារាត្រីកាលទៀតនោះ នឹងត្រូវដកហូតមធ្យោបាយធ្វើដំណើរជាកំហិត។

នេះជាការបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។

អភិបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ពីវិធានការតឹងរ៉ឹងថែមទៀតថាបន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លូន។ នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណី អនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់តែម្ដង។

ដោយឡែក បុគ្គលដែលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ហើយចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបម្រាមគោចរ ត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬក្រុមហ៊ុន ហើយរក្សាទុកលិខិត និងពាក់កាតជាប់ខ្លួន៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN

×