Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃអាទិត្យ ទី​០៤ ខែមេសា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ល្អ​បង្គួរ ។ ការងារ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដោយ​សន្សឹមៗ​ក្នុងថ្ងៃនេះ​ការរកស៊ី​ជួញ​ពិតមែនតែ​ងើបឡើង​បន្តិច​វិញ​ក្តី តែ​ប្រសិនបើ​បាន​ជួប​ឱកាសល្អៗ​ខ្លះ​ហើយ​នោះ​គឺ​ដាច់ខាត​មិនត្រូវ​មានចិត្ត​អន្ទះអន្ទែង​ពេក​ទេ ហើយ​រឹតតែ​មិនត្រូវ​ប្រើ​ដើមទុន​ធំ​សម្រាប់​យកទៅ​បណ្តាក់ទុន​រកស៊ី​លើ​មុខរបរ​ណាមួយ​ដែល​មិនទាន់​ស្គាល់​ច្បាស់លាស់​នោះទេ ដើម្បី​ចៀសវាង​មានការ​ថ្លោះ​ថ្លោ​យ​នាំអោយ​បង់ខាតទ្រព្យ​ឥតអំពើ ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿទុកចិត្ត​គេ​ពេក​ទេ ជាពិសេស​មិនត្រូវ​ប្រគល់​ការងារ​សំខាន់ៗ​អោយគេ​កាន់កាប់​ធ្វើ​ជំនួស​ឡើយ​ប្រយ័ត្ន​គេ​កិបកេង​យក​ផលចំណេញ​អស់​។ ក្នុងថ្ងៃនេះ​ប្រសិនបើ​មាន​នរណាម្នាក់​ខ្ចី​របស់​អ្វី​ពី​អ្នក​ចូរ​ចាំ​ថា​ត្រូវ​ចេះ​ត្រួតពិនិត្យ​មនុស្ស​អោយបាន​ច្បា​ស់សិន និង​រៀបចំ​ឯកសារ​បញ្ជាក់​អោយបាន​ត្រឹមត្រូវ​ផង​។ មនោ​ស​ញ្ចេ​ត​ស្នេហា​គូ​ស្វាមីភរិយា​ក្នុង​ខែ​នេះ​ប្រយ័ត្ន​មាន​អ្នក​នាំ​រឿង​មក​អុចអាល​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១ ។​
-​សូម​ខ​មិន ៦៧៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ឡើង​ខ្ពស់​។ ការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់​ក្នុងថ្ងៃនេះ​ទោះជា​លោកអ្នក​បាន​ប្រកបការងារ​អ្វី​ក៏ដោយ​គឺ​ត្រូវតែ​ញាប់ដៃ​ញាប់ជើង​បន្តិច​ទើប​ផល​ចំណូល​មិន​បោល​ហួស​ដល់ដៃ​អ្នកដទៃ​។ នៅតាម​ផ្លូវ​ធ្វើដំណើរ​ចូរ​កុំ​ឈ្លក់​វង្វេង​នឹង​បន​ល្បែង​ស្រី​ស្រា​អោយសោះ​ពីព្រោះ​កើតជា​រឿងរ៉ាវ​អាច​បង់ខាត​លាភសក្ការៈ​ទៅវិញ​។ ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ឬ​មានធុរៈរ​ត់រក​ពឹងពាក់​អ្នកណាម្នាក់​គឺអាច​ដូច​បំណងប្រាថ្នា​។ ចំពោះ​មនោសញ្ចេតនា​ខែ​នេះ​វិញ​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុចអាល​អាចធ្វើអោយ​ចំណ​ង​ស្នេហា​រង្គោះរង្គើរ​ទៀតផង​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក ដល់​ម៉ោង ៤​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២៧ និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​នឹង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ការងារ​ថ្ងៃនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​គ្រប់​ការងារ​លំបាក​សុទ្ធ​តែមាន​អ្នក​ជួយ​ទំនុកបម្រុង ចំណែក​បញ្ហា​លុយកាក់​វិញ​មាន​លំនឹង​ល្អ​ណាស់ តែ​នឹងមាន​ដៃគូ​ប្រជែង​ថ្មី​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទីជិត​ឆ្ងាយ​គឺ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ការធ្វើដំណើរ​ពេលយប់​ព្រលប់​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច ព្រោះ​មាន​មនុស្ស​តាម​ឈ្នានីស​ភាពមានបាន​របស់លោក​អ្នក​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ ដើម្បី​យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អ​បង្គួរ​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​បាន​ហើយ​ចំពោះ​បញ្ហា​ការងារ​ដោយមាន​ភាព​អន្ទះសារ ហេតុនេះ​ងាយ​មានការ​ខុសឆ្គង​ខ្លះៗ ប៉ុន្តែ​មិនជា​អ្វី​នោះទេ ព្រោះ​ការងារ​លោកអ្នក​នៅថ្ងៃនេះ​មានឱកាស​ហូរ​ចូល​ទ្រព្យ​ច្រើន​។ ចំពោះ​មនោសញ្ចេតនា​ពុំទាន់​មានឱកាស​បាន​ជួប​មនុស្ស​ដូច​ប្រាថ្នា​ទេ៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង​៨​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ឡើង​ខ្ពស់​។ នៅថ្ងៃនេះ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​នឹង​អាច​ទម្លុះទម្លាយ​ចប់​ចុង​ចប់​ដើម​ថែម​ទៀតផង លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ពេញទី ពីព្រោះ​ចូលដល់​ខែក្រោយ​នេះ​ផល​ល្អៗ​នឹង​ចាំ​ហុច​អោយ​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ទិញ​ចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទាំងនោះ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​មាន​ការជួយជ្រោមជ្រែង​ពី​អ្នកដទៃ​មួយចំនួន​ផង នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​អាក្រក់​ចូលមក​យាយី​គប្បី​ប្រឹងប្រែង​ដោះស្រាយ​ទើប​បញ្ហា​មួយចំនួន​មិន​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​គ្រាន់​បាន​ផល​កម្រៃ​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់​។ ការងារ​រកស៊ី​ជួញដូរ​មានការ​លូតលាស់​ទៅ​មុខជា​លំដាប់ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ក៏​អាច​ទទួលបាន​ផល​សម្រេច​សមតា​ម​បំណងប្រាថ្នា​ទាំងអស់ ព្រមទាំង​ត្រូវបាន​បងប្អូន​ញាតិសន្តាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ទៀតផង បុគ្គលិក​កម្មករ​នៅតាម​ក្រសួង​មន្ទីរ​ក្រុមហ៊ុន​ឬ​រោងចក្រ​នានា និង​បានទទួល​ការកោតសរសើរ​និង​ការជឿទុកចិត្ត​ពី​ចៅហ្វាយនាយ​ព្រោះតែ​បានការ​ប្រគល់​តួនាទី​និង​ការងារ​សំខាន់ៗ​អោយ​លោកអ្នក​កាន់កាប់​ជំនួស​ថែម​ទៀតផង​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​បន្តិច​ក្តី បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​គឺ​តែង​ជួប​ផល​សម្រេច​ជានិច្ច​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ ការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់​ក្នុងថ្ងៃនេះ​ទោះជា​លោកអ្នក​បាន​ប្រកបការងារ​អ្វី​ក៏ដោយ​គឺ​ត្រូវតែ​ញាប់ដៃ​ញាប់ជើង​បន្តិច​ទើប​ផល​ចំណូល​មិន​បោល​ហួស​ដល់ដៃ​អ្នកដទៃ​។ នៅតាម​ផ្លូវ​ធ្វើដំណើរ​ចូរ​កុំ​ឈ្លក់​វង្វេង​នឹង​បន​ល្បែង​ស្រី​ស្រា​អោយសោះ​ប្រយ័ត្ន​កើតជា​រឿងរ៉ាវ​អាច​បង់ខាត​លាភសក្ការៈ​ទៅវិញ​។ ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​មានទុក្ខ​ធុរៈរ​ត់រក​ពឹងពាក់​អ្នកណាម្នាក់​អាច​សម្រេច​ដូច​បំណងប្រាថ្នា​។ ចំពោះ​មនោសញ្ចេតនា​ស្នេហា​ក្នុង​ខែ​នេះ​វិញ​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុចអាល​អាចធ្វើអោយ​ចំណ​ង​ស្នេហា​រង្គោះរង្គើរ​ទៀតផង​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​កុំ​បំបោល​នោះ​ផល​ល្អ​នឹង​ហុច​អោយ​មកវិញ​ដូច​គាប់​បំណង​។ ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​ត្រូវធ្វើ​ថ្នាក់​ធុន​កណ្តាល​ឬ​មិន​សំខាន់​ពេក ព្រោះ​ថាបើ​ធ្វើ​ធំ​ពេក​សំខាន់​ខ្លាំង​គឺ​ផ្លែផ្កា​ដែល​ហុច​មកវិញ​មិនសូវ​ដូច​គោលបំណង​នោះទេ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ លោកអ្នក​អោយ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ ឬ​បង្ក​រឿងរ៉ាវ​ដោយ​ប្រការ​ណាមួយ​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​មានការ​ប្រឆាំង​គ្នា​ច្រើនជាង​សព្វមួយដង​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៨២​។​
-​សូម​ខ​មិន​លេខ ៧៧៩ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​អោយសោះ ជាពិសេស​មុនពេល​ចុះហត្ថលេខា​ឬ​ផ្តិត​ស្នាម​មេដៃ​អ្វី​លើ​លិខិតស្នាម​ផ្សេងៗ​តោង​តែ​ចេះ​ពិនិត្យ​ពិ​ច្ច័​យ​អោយបាន​ល្អិតល្អន់​ទើប​មិន​មានការ​ភ្លាំងភ្លាត់​។ ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​និយាយស្តី​អ្វី​តោង​តែ​មានការ​ប្រយ័ត្ន​មាត់​បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​តែ​បន្តិច​អាច​កើតជា​រឿង​ជម្លោះ​។ ចំពោះ​គូស្នេហ៍​ប្រយ័ត្ន​អ្នក​ក្រៅ​នាំ​រឿង​មក​អុចអាល​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦១​។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ឡើង​ខ្ពស់​។ ការងារ​រកស៊ី​ជួញដូរ​នៅតែ​កាក់កប​ល្អ​ដដែល​ទេ​ក្នុងថ្ងៃនេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​គឺ​ត្រូវ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ឱកាសល្អ​មិនមាន​ច្រើន​តទៅទៀត​ឡើយ ហើយក៏​មិនមាន​ចិត្ត​ស្ទាក់ស្ទើរ​ផងដែរ ព្រោះ​បើ​សម្រេច​ថា​ធ្វើ​ហើយ​គឺ​ត្រូវតែ​ធ្វើអោយ​អស់ពី​កម្លាំងកាយ​ចិត្ត ទើប​មិន​បង់ខាត​ពេលវេលា​ឥតអំពើ​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ក៏​ជា​មនុស្ស​ពូកែ​ខាង​សម្តី​វោហារ​ខ្លាំងក្លា​ម្នាក់​ដែរ ព្រោះ​បើ​បាន​និយាយស្តី​អ្វី​ក៏ដោយ​ក៏​តែងមាន​គេ​ចូលចិត្ត​ស្តាប់​និង​ត្រងត្រាប់​ធ្វើតាម​បង្គាប់បញ្ជា​ទៀតផង​។ ចំណែក​ស្នេហា​គូ​ស្វាមីភរិយា​វិញ​មាន​ភាពល្អូកល្អឺន​ល្អ​ណាស់​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង​៨​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​មានការ​ជឿនលឿន​គួរសម ម្ល៉ោះហើយ​រាល់​កិច្ចការងារ​បើ​សម្រុក​តែង​ជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច។ ​សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ ពោល​មិនមាន​អ្វី​ប្រែប្រួល​ដូច​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ បញ្ហា​លុយកាក់​វិញ​លោកអ្នក​មានឱកាស​វិនិយោគ​និង​ទទួលបាន​ប្រាក់ចំណេញ​ធំ ប៉ុន្តែ​ត្រូវ​ពិនិត្យមើល​ពេលវេលា​និង​ពិនិត្យមើល​ពី​ដៃគូ​អោយបាន​ម៉ត់ចត់​ចៀសវាង​ហានិភ័យ​ត្រឡប់មក​ខ្លួនឯង​វិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​រត់​ចូល​ខ្លះៗ​ដែរ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ផង​។ រីឯ​មនោសញ្ចេតនា​ជ្រៀលជ្រៅ​បំផុត​។ សុខភាព​ត្រូវ​វិធី​សម្រួល​អារម្មណ៍​សម្រាក​អោយបាន​ច្រើន​៕

×