ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
សារលិខិតគោរពជូនពរ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបកំណើតជីវិតនយោបាយនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (៤មេសា១៩៧០-៤មេសា២០២១) តាមការអំពាវនាវហៅរករបស់សម្តេចព្រះនរោត្តម សីហនុ ចូលព្រៃម៉ារគីបម្រើក្នុងជួរកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា ដើម្បីរំដោះជាតិពីបរទេសឈ្លានពាន។
យើងខ្ញុំទាំងអស់គ្នាជាម្ចាស់គ្រប់គ្រង គណ:គ្រប់គ្រង គណ:និពន្ធ ក្រុមការងារ បុគ្គលិក សហការីទាំងអស់ នៃក្រុមហ៊ុន PEN-Media Group ដែលមានបុត្រសម្ព័ន្ធ Cambodia Express News ( CEN ) សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ព្រះមេត្តាប្រោះព្រំចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកបដោយបញ្ញាញាណដ៏ភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុជាងរយឆ្នាំ ដើម្បីបន្តដឹកនាំគ្រប់ គ្រងកម្ពុជាឲ្យកាន់តែប្រកបទៅដោយកិត្យានុភាពជាតិ និងអន្តរជាតិ ប្រជាជនមានជីវភាពកាន់តែសម្បូរណ៍ធូរធារ សុភមង្គល ប្រទេសជាតិកាន់តែមានបានស្រស់បំព្រងដរាបរៀងទៅ។
ជាពិសេស កាលៈទេសៈដែលប្រទេសជាតិកំពុងស្ថិតក្នុងវិបត្តិនៃការឆ្លង រាតត្បាតជំងឺកូវីដ-១៩នេះ យើងខ្ញុំទាំងអស់គ្នានឹងប្រតិបត្តិតាមឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣កុំ ៣ការពារ ដែល សម្តេចតេជោ បានណែនាំ និងសូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក មេត្តាប្រោះព្រំចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ក្នុងការបញ្ជារដឹកនាំ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩បានជោគជ័យ នៅកម្ពុជាក្នុងពេលឆាប់ៗនេះ។
សូមសម្តេចតេជោ មេត្តាទទួលនូវការគោរពភក្តីដ៏ស្មោះស្ម័គ្របំផុតអំពីនាងខ្ញុំ
រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១
ហេត្ថលេខា និងត្រា
ជីប យុទ្ធារី