Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ ១៩ នៅក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា ការរីករាលដាលនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើតមានជាបន្តបន្ទាប់ ដោយយោងសេចក្តី ជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០០១ ស្តីពីករណីមានវិជ្ជមានជំងកូវីដ -១៩ សរុប ចំនួន ៧០នាក់ ដែលធ្វើការ និងស្នាក់នៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកមានរោគសញ្ញាចូលក្នុងនិយមន័យ សង្ស័យថាមានជំងឺកូវីដ-១៩ នៅកាស៊ីណូខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលមានវិជ្ជមាន ជំងកូវីដ-១៩ ដែលមានឈ្មោះដូចខាងក្រោម ៖

១. ស្ត្រីឈ្មោះ កែវ ស្រីណារី អាយុ ២៦ឆ្នាំ នៅភូមិបុសស្វាយ ឃុំបុសមន ស្រុករំដួល ដែលមានអ្នកប៉ះពាល់ផ្ទាល់ ចំនួន ៣នាក់ ស្រី ២នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ប្រយោល ២ នាក់ ភេទស្រី បានដាក់ធ្វើចត្តាឡីស័ក ។

២. បុរសឈ្មោះទេព មល អាយុ ២៣ឆ្នាំ នៅភូមិដូង ឃុំដូងស្រុករមាសហែក ដែលមានអ្នកប៉ះពាល់ផ្ទាល់ ចំនួន៧នាក់ ស្រី ៣នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ប្រយោល ១៤នាក់ ស្រី ៧នាក់ បានដាក់ធ្វើចត្តាឡីស័ក ។

៣.ស្រ្តីឈ្មោះ តាក់ ចឹប អាយុ ៣៣ឆ្នាំ នៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ដែលមានអ្នកប៉ះពាល់ផ្ទាល់ ចំនួន ១៤នាក់ ស្រី ៥នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ក ។

៤.បុរសឈ្មោះ ណេត ប៊ុនធាន អាយុ ៣៧ឆ្នាំ នៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ដែលមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ២២នាក់ ស្រី ១១នាក់ ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដោយរង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត និងអ្នកប៉ះពាល់ប្រយោលចំនួន ៦៧ នាក់ ស្រី ៥៥នាក់ បានដាក់ធ្វើចត្តាឡីស័ក ។

៥.ស្រ្តីឈ្មោះ សេក ចិន្តា អាយុ ២២ឆ្នាំ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលជាបុគ្គលិកកាស៊ីណូបាវិត-ម៉ុកបាយខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។

ទីតាំង និងអ្នកដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងកូវីដ-១៩នេះ រួមមាន ៖ – កាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត។ ទីតាំងផ្ទះឈ្មោះ អ៊ូ ផល្លា ត្រូវជាម្តាយស្ត្រីឈ្មោះ កែវ ស្រីណារី ភូមិបុសស្វាយ ឃុំបុសមន ស្រុករំដួល។ ទីតាំងផ្ទះឈ្មោះ ទេព មល ភូមិដូង ឃុំដូង ស្រុករមាសហែក។ ទីតាំងផ្ទះឈ្មោះ តាក់ ចឹប ភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ។ ម្ចាស់រថយន្ត TOYOTA SIENNA ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ 2AP-1992 ដឹកស្រ្តីឈ្មោះ កែវ ស្រីណារី។

រដ្ឋបាលខេត្ត កំពុងស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល គិតចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារ នៃការរីករាលដាលជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ » ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×