Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែលចប់គ្នាហើយ ! ពេលទៅសាងផ្នួសព្រោះ Love Riya រករឿងមិនចេះចប់ លោក សូនី ថាលែងរវីរវល់ទៀតហើយ និងបញ្ជាក់ច្បាស់ៗថា… (វីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានស្គាល់ហើយ ពីតារាហ្វេសប៊ុក លោក ដែន សូនី ឬ ហៅថា (ប្រូសូនី) ដែលជាប្រុសស្នេហ៍របស់កំពូលអ្នកលក់ឡេ មេម៉ាយចាយសម្រស់ អ្នកនាង Love Riya។ ហើយក៏បានជ្រាបច្បាស់ផងដែរ ពីជីវិតគូស្នេហ៍របស់អ្នកទាំងពីរ ដែលពោរពេញទៅដោយភាពរកាំរកូសនឹងគ្នាមិនចេះចប់មិនចេះហើយ ធ្វើឲ្យគ្រប់គ្នាឈឺក្បាលជំនួសជាខ្លាំង។

ដោយឡែក ថ្មីៗនេះ លោក សូនី និង Love Riya ស្រាប់តែទាស់គ្នាឡើងបែកផ្សែង លេងសុទ្ធតែពាក្យពិបាកស្តាប់នៅមុខ Live ដោយដោយចោទថាលោក សូនី មានស្រីក្មេង។ ក្នុងនោះ Love Riya បាននិយាយមួយម៉ាត់យ៉ាងខ្លីបែបនេះថា «មនុស្សប្រុសដែលមកស្រឡាញ់ខ្ញុំ បែរទៅជ្រលក់ជាមួយអ្នកផ្សេង គឺខ្ញុំខ្ពើមណាស់»។ តែទោះយ៉ាងណា លោក សូនី ផ្ទាល់បានអះអាងថា លោកមិនមានស្រីណាម្នាក់នោះទេ លោកមិនស្រឡាញ់សោះស្រីក្មេង ហើយបើលោកចង់បានវិញនោះទៅខ្វះអី តែលោកឆ្អែតហើយរឿងស្រីញីនោះ។

ដោយសារតែប្រហែលជាឆ្អែតចិត្តនឹង Love Riya តែងតែចោទប្រកាន់គ្មានការពិចារណា សូម្បីតែអ្នកខមិនក៏ដោយចោទថាជាស្រី ពេលនេះ លោកបានសម្រេចចាកចេញពី Love Riya ទៅសាងផ្នួសហើយ និងក៏ដូចជាអហោសកម្មទៅដល់មនុស្សមួយចំនួនដែលតែងប្រមាថមើលងាយចោទថា រូបលោកក្រាបលូន សុខចិត្តធ្វើថោកព្រោះតែឃើញទ្រព្យសម្បត្តិ ឬ ឡាន ៥៧០ របស់ Love Riya ជាដើម។

បើកឡានធ្វើដំណើរទៅបួសនៅវត្តដាច់ស្រយាលមួយ លោក សូនី បាន Live វីដេអូ និយាយយ៉ាងច្បាស់ៗថា ក្រោយពេលសឹកវិញ លោកនឹងឈប់រវល់នឹង Love Riya ទៀតហើយ និងងាកមកខិតខំប្រឹងរកស៊ីសាងជីវិតថ្មីឡើងវិញ ដោយព្រឹកឡាយលក់ម៉ូតូ ល្ងាចឡើងបើកលក់ស្រាក្រឡុក និងបើកគ្រោងហាងលក់ខោអាវផងដែរ។

លោក សូនី ក៏បានបញ្ជាក់ច្បាស់ៗទៀតថា ក្រោយសឹកហើយ ខិតខំប្រឹងរកស៊ីមានបាន បើសិនជាមានអ្នកក្រោយ លោកនឹងរកមើលកូនគេអ្នកខេត្ត ហើយប្រហែលជារៀបការត្រឹមត្រូវតាមផ្លូវច្បាប់ មិនឲ្យមនុស្សស្រីធ្វើអុីចឹងទៀតទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×