Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត ! ស្រ្តីពោះធំជិតគ្រប់ខែ ត្រូវពូម៉ូតូឌុបទម្លាក់ចោលតាមផ្លូវ ព្រោះដល់ម៉ោងបម្រាមគោចរ លុះតេទៅប្តីមកយក ប្តីក៏ប្រាប់ថាខ្លាចប៉ូលីសចាប់ដែរ

ភ្នំពេញ ៖ នេះជារឿងដ៏សែនខ្លោចចិត្ត និងអាណិតអាសូរជាខ្លាំង ចំពោះស្រ្តីមានផ្ទៃពោះម្នាក់ បានទួញយំទឹកភ្នែកទឹកសំបោរ បន្ទាប់ពីត្រូវបានអ្នករត់ម៉ូតូឌុប ទម្លាក់ចោល ក្រោយឃើញសមត្ថកិច្ចឈរដង្ហែនៅលើដងផ្លូវ ដើម្បីអនុវត្តវិធានការរដ្ឋបាល ចាប់ឃាត់អ្នកធ្វើដំណើរណា ដែលល្មើសនឹងបម្រាមគោលចរចាប់ពីម៉ោង៨យប់ទៅ។

ប៉ុន្តែ អ្វីដែលហួសចិត្តបំផុតនោះ គឺនៅពេលដែលប៉ូលីសធ្វើការសម្របសម្រួល ដោយអនុញ្ញាតឲ្យបុរសជាប្តីមកទទួល បែរជាលោកប្តីនិយាយតាមទូរស័ព្ទបែបនេះថា មិនហ៊ានមកទេ ព្រោះខ្លាចប៉ូលីសចាប់។

ជាមួយនឹងទង្វើរបស់ប្តីរូបនេះ បានធ្វើឲ្យមន្រ្តីប៉ូលីសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Hour Huot បានសរសេររៀបរាប់ សម្តែងនូវការហួសចិត្តថា៖ «រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែក ជូនបងប្អូនជ្រាបជាបទពិសោធន៍។ ក្នុងពេលកំពុងអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣មេសា២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែ បានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទម្លាក់ចោលដោយខ្លាចកម្លាំងចាប់ម៉ូតូ។ មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំ សម្របសម្រួលឲ្យប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។

ចង់សួរថា ៖ តើលោកប្តីខ្លាចប៉ូលីសពេក រហូតទុកឲ្យប្រពន្ធពោះធំដើរ រហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កម្លាំងគណៈបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរ៉ឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។ ដូចនេះខ្ញុំក៏បានសម្របសម្រួលឲ្យមានការដឹកជញ្ជូន បងស្រីទៅផ្ទះដោយ Passapp តែម្តង។»។

ក្រោយពីបានឮបែបនេះ មហាជនជាច្រើនបានផ្ទុះកំហឹងជាខ្លាំង ក្នុងនោះពិសេសស្រី្តភាគច្រើនថា បើប្តីអញវិញមកដល់ផ្ទះលែងក្បាលចោលមិនចាំស្អែក ដោយដាក់ឲ្យធ្ងន់ៗថា៖ «ម៉ាអាប្តីត្រូវគ្រាប់នេះ ដប់គត់ហ្មង!, អាត្មានិយមពេកហើយម្នាក់ជាប្ដីនេះ ប្រពន្ធពពោះកើតកូនមិនត្អូញត្អែរ មិនខ្លាចលំបាកប៉ុណ្ណឹង ខ្លួនជាប្ដីខ្លាចជ្រុល អាប្តីហេងស៊យនេះ, ប្ដីបែបហ្នឹងមានប៉ុន្មាននាក់ទៀត ចង់រកមុខណាស់, យ៉ាប់ណាស់ មនុស្សស្រីយើង» និងនៅមានមតិរិះគន់ជាច្រើនទៀតរាប់មិនអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×